ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អ ញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី។ នេះបើតាមឯកឧត្តម មាស សោភ័ណ្ឌ អ្នកនាំពាក្យនា យករដ្ឋមន្ត្រី ថ្លែងប្រាប់អ្នកសារព័ត៌មាននៅល្ងាចថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤។
ឯកឧត្ដមបន្តថា នៅអំឡុងកិច្ចប្រជុំកំពូលនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំ កំពូលពិសេសពេញអង្គ ដែលមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាច្រើន ត្រូវចូលរួមពិភាក្សា។ សម្ដេចធិ បតីនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតនៅទីនោះផងដែរ។
ឯកឧត្ដមអ្នកនាំពាក្យបញ្ជាក់បន្ថែមថា ក្រៅពីចូលរួមកិច្ចប្រជុំកំពូលពិសេស និងកិច្ចប្រជុំចង្អៀត សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្ដមនាយករដ្ឋមន្ត្រីអូស្ត្រាលី, ឯកឧត្ដមប្រធានាធិបតីហ្វីលីពីន, ឯកឧត្ដប្រធានាធិបតីឥណ្ឌូណេស៊ី និងឯកឧត្ដមនាយករដ្ឋមន្ត្រីសិង្ហបុរី ជាដើម។ សម្ដេចមហាបវរធិបតី ក៏នឹងមានជំនួបក្រៅផ្លូវការជាមួយឯកឧត្ដមនាយករដ្ឋមន្ត្រី New Zealand ផងដែរ។
ក្រៅពីជំនួបទាំងនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ និងសិក្សានៅអូស្ត្រាលីផងដែរ៕ ដោយ៖ គង់ ឌិន




