ទេសរដ្ឋមន្រ្តី គន់ គីម សរសើរ​សកម្មភាព​របស់​បញ្ជាការ​ដ្ឋាន​អង្គរក្ស​ក្នុងការដឹកជញ្ជូន សម្ភារៈ​គ្រប់​បែប​យ៉ាងជូនដល់​ពលរដ្ឋរងគ្រោះដោយសារកូវីដ១៩

2021/07/10 06:22:44 pm        572

ភ្នំពេញ ៖ អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បាន​ថ្លែងកោតសរសើរ​ចំពោះសកម្មភាពរបស់កងកម្លាំង​នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបាន​ខិត​ខំទាំង​យប់ទាំងថ្ងៃ ដោយមិនខ្លាច​នឿយហត់ ក្នុងការដឹក​ជញ្ជូន​ស្បៀង និង​សម្ភារៈផ្សេងៗ​ជូន​ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារបញ្ហាកូវីដ១៩ ​មិនថានៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។

ថ្លែងក្នុងពិធីចែកសម្ភារៈបរិក្ខា សម្រាប់បង្ការ ទប់ស្កាត់ និងសង្រ្គោះគ្រោះហន្តរាយ ដែលជា​អំណោយ​របស់សម្តេចតេជោ ប៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២១នេះ នៅបញ្ជាការដ្ឋានអង្គរក្ស ។

ឯកឧត្តមគន់ គីម បានលើកឡើងថា សកម្មភាពរបស់​នាយទាហានពលទាហាន នៃ​បញ្ជាការ​ដ្ឋាន​អង្គរក្ស នាពេលកន្លងមក ក៏ដូចសព្វថ្ងៃនេះគឺមិនអាចកាត់ថ្លៃបាននោះឡើយ ដោយពួកគេ​បាន​​ខិតខំ​លើកដាក់ ដឹកជញ្ជូន​ទាំងយប់ទាំងថ្ងៃនូវស្បៀងអាហារ និងសម្ភារៈជាច្រើនទៀតជូន​ដល់បងប្អូន​ប្រជាពលរដ្ឋដែលបានបិទខ្ទប់ដោយសារបញ្ហាកូវីដ១៩ ​ហើយតាមរយៈសកម្មភាពទាំងនេះ គឺជាការបញ្ជាក់​ឲ្យឃើញ​យ៉ាងច្បាស់ថា នាយទាហានពលទាហាន​ទាំងអស់ពិតជា​ស្រលាញ់​ប្រជាពលរដ្ឋ និង​គិតគូរ​អំពីសុខភាពរបស់ប្រជាពលរដ្ឋរូប ដូចអ្វីដែលរាជរដ្ឋាភិបាល​បាន​នឹងកំពុង​ធ្វើ។

ជាមួយគ្នានោះដែរឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ក៏បានជំរុញ​ដល់នាយទាហានពលទាហាន​នៃបញ្ជាការដ្ឋានអង្គរក្សទាំងអស់បន្តខិតខំកិច្ចការងាររបស់ខ្លួន​ឲ្យបាន​ខ្ជាប់ខ្ជួន​បន្ថែមទៀត ជា​ពិសេសសកម្មភាពចុះជួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារបញ្ហាកូវីដ១៩ និង​គ្រោះមហន្តរាយផ្សេងៗទៀត។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានអំពាវនាវ​ដល់​នាយទាហានពលទាហានទាំងអស់ ត្រូវ​បន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និង​រាជ​រដ្ឋាភិបាល​​ដោយត្រូវប្រកាន់ខ្ជាប់គ្រប់ពេលវេលាទាំងអស់នូវិធាន៣ការពារ ​និង៣កុំនោះ។

បើតាមការឲ្យដឹងពីឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងខ.ភ.ម និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ​បានឲ្យដឹងថា ក្នុងដំណាក់កាល​ជួបវិបត្តិកូវីដ១៩នេះ កងកម្លាំងនាយទាហានពលទាហាននៃបញ្ជាការដ្ឋានអង្គរក្សចំនួន៣០០០នាក់ បានចេញប្រតិបត្តិការដោយប្រឈមក្នុងតំបន់មាត់ជ្រោះតំបន់ក្រហម ដោយពួកគេ​បាន​ធ្វើការ​ដឹកជញ្ជូន លី វេចខ្ចប់​ លើកដាក់​គ្រប់បែបយ៉ាងនៅក្នុងរាជធានីភ្នំពេញ​ និងតាមបណ្តាខេត្តនានា ស្របទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm