
យោងតាមបញ្ជាការអាមេរិកប្រចាំតំបន់អាស៊ី បានអោយដឹងថា ប្រទេសថៃ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចូលរួមធ្វើសមយុទ្ធយោធានៅថ្ងៃសុក្រនេះ ដែលជាផ្នែកមួយនៃ សមយុទ្ធការពារជាតិដ៏ធំបំផុតក្នុងតំបន់អាស៊ី មានឈ្មោះថា ពស់មាស។
សមយុទ្ធនេះ បានបង្ហាញនាវាចម្បាំង យន្ដហោះចម្បាំង ឧទ្ធម្ភាសចក្រ នឹងអង្គភាពប្រយុទ្ធជលថលិកឬប្រយុទ្ធទាំងក្នុងទឹកនិងលើគោក ដែលមានគោលបំណងចាប់យកទីតាំងមាត់ឆ្នេររបស់កងទ័ពសត្រូវ។
ឧត្ដមនាវីឯកគ្រីស្ដុហ្វើរ ឌីស្ដូន(Christopher D.Stone) មេបញ្ជាការនៃអង្គភាពបេសកម្មក្រុមវាយរប្រហាទី៧របស់សហរដ្ឋអាមេរិកនិយាយថា រឿងដែលសំខាន់សម្រាប់សមយុទ្ធនេះ គឺការបង្កើតទំនាក់
ទំនង។ប្រសិនបើយើងត្រូវប្រឈមមុខនឹងព្រឹត្ដិការពិភពជាក់ស្តែងទាំងអស់គ្នា គឺយើងត្រូវតែស្គាល់មនុស្សអោយបានច្បាស់ ហើយយើងត្រូវតែត្រៀមឆ្លើយតបជានិច្ច។
យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការឲ្យដឹងថា សមយុទ្ធពស់មាសប្រចាំឆ្នាំដែលបានចាប់ផ្ដើមក្នុងឆ្នាំ១៩៨២នោះ នឹងមើលឃើញកងទ័ពជាង៩.០០០នាក់មកពី៣០ប្រទេស ចូលរួមនៅក្នុងសមយុទ្ធនេះ៕