
ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាសន្ដិសុខជាតិនៅថ្ងៃសុក្រនេះ ប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀពូទីន បានថ្លែងការពីបញ្ហាសំខាន់នៃការគំរាមកំហែងដែលអាចកើតមានចំពោះប្រទេសរុស្ស៊ីពីទីអវកាសខាងក្រៅ។
លោកបន្ដថា បញ្ហាទីអវកាសកគឺជាបញ្ហាត្រូវតែទប់ស្កាត់ការគំរាមកំហែងដែលអាចកើតមានសម្រាប់យើង នៅក្នុងតំបន់ទីអវកាសនិងជាតំបន់ ដែលយើងគួរតែផ្ដោតការយកចិត្ដទុកដាក់ជានិច្ច។
លោកពូទីនកំពូងនិយាយ នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្ដិសុខ ខណៈអ្នកកាន់ទុក្ខជាង១០០០នាក់ ប្រមូលផ្ដុំគ្នាក្នុងក្រុងមូស្គូ នៅមុនពិធីគោរពវិញាណក្ខន្ធដល់លោកអាឡិចស៊ី ណាវ៉ាល់នី ដែលជាអ្នករិះគន់ វិមានក្រឹមឡាំងដ៏លិចធ្លោបំផុតនោះ៕