និវត្តន៍​ជន​ សប្បាយចិត្ត​ដែល​នឹង​ទទួល​បាន​ការដំឡើង​ប្រាក់​សោធន​និវត្តន៍​ នៅ​ឆ្នាំ​២០២១

2021/04/27 09:59:58 am        27

ភ្នំពេញ ​៖ អតីត​យុទ្ធជន​ចូលនិវត្តន៍​មុន ​បានបង្ហាញ​ពី​ភាព​ត្រេកអរ ​នៅពេលដែល​ប្រមុខ​រាជ​រដ្ឋាភិបាល ​សម្រេច​នឹង​បន្ត​ដំឡើង​ប្រាក់​ចូលនិវត្តន៍​ឱ្យ​ខ្លួន​សម្រាប់​ឆ្នាំ ២​០២១ ​ដើម្បីឱ្យ​កាំ​ប្រាក់​ចូលនិវត្តន៍ ​មាន​ភាព​ប្រហាក់ប្រហែល​ ទៅ​នឹង​អ្នក​ដែល​ទើប​ចូលនិវត្តន៍​ថ្មីៗ​។


ជុំវិញ​ការសម្រេច​របស់​រាជរដ្ឋាភិបាល ​ក្នុង​ការ​បន្ត​ដំឡើង​ប្រាក់​ចូលនិវត្តន៍​សម្រាប់​អតីត​យុទ្ធជន​ និង​អ្នក​ចូលនិវត្តន៍​មុនៗ ​ក្នុង​ឆ្នាំ ២០២១​ ខាងមុខ ​អតីត​យុទ្ធជន​រស់នៅ​តាម​រាជធានី ​ខេត្ត ​បាន​បង្ហាញ​ភាព​ត្រេកអរ​ជា​ខ្លាំង​ចំពោះ​ការ​​យក​ចិត្តទុកដាក់របស់​រាជរដ្ឋាភិបាល​ គ្រប់​កាលៈទេសៈ​ ទោះបីជា​សព្វថ្ងៃ​កម្ពុជា ​កំពុង​ជួប​វិបត្តិ​ ជំងឺ​កូ​វីដ ១៩ ​យ៉ាងណាក្ដី​ ។ ក្នុងនាម​ជា​អ្នកតស៊ូ​ក្នុង​ភ្លើង​សង្គ្រាម​ជំនាន់​មុន​ដើម្បី​សុខ​សន្តិភាព​ នាពេល​បច្ចុប្បន្ន ​ពួកគាត់​ពិតជា​សប្បាយ​ចិត្ត ​ដែល​មើល​ឃើញ​ប្រទេសជាតិ មាន​សុខ​សន្តិភាព​ពេញលេញ ​និង​ទទួល​បាន​ការ​យកចិត្ត​ទុកដាក់​ចំពោះ​ពួកគាត់​ពី​សំណាក់​រាជ​រដ្ឋាភិបាល ​និង​មិនដែល​ភ្លេច​ពួកគាត់​ឡើយ​។ ពួកគាត់ ​ថា ​ការ​បន្ត​ដំឡើង​ប្រាក់​ចូលនិវត្តន៍​នេះ នឹង​ធ្វើ​ឱ្យ​កម្រិតជីវភាព​របស់​ពួកគាត់​កាន់តែ​ល្អប្រសើរ​។

ការ​បញ្ជាក់​ពី​ការ​បន្ត​ដំឡើង​នេះ ​ប្រាក់​ចូលនិវត្តន៍​សម្រាប់​អតីត​យុទ្ធជន និង​អ្នក​ចូលនិវត្តន៍​មុនៗ គឺ​បញ្ជាក់​ដោយ​ផ្ទាល់​ដោយ​សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី ​៧​តុលា​ម្សិល​ម៉ិ​ញ ​នេះ ក្នុង​ឱកាស​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​កម្សាន្ត ​ព្រី​នស៍ ម៉ា​ណ័​រ​ នៅ​ឃុំ​ដីឥដ្ឋ ស្រុកកៀនស្វាយ ​ខេត្តកណ្តាល ។ សម្ដេច​តេ​ជោ ​បញ្ជាក់ថា ​ការដំឡើង​ប្រាក់​ចូលនិវត្តន៍​សម្រាប់​អតីត​យុទ្ធជន​ គឺ​ដើម្បី​ឱ្យ​កាំ​ប្រាក់​ចូលនិវត្តន៍ ​មាន​ភាព​ប្រហាក់ប្រហែល​នឹង​អ្នក​ចូលនិវត្តន៍​ថ្មីៗ​។ តែ​យ៉ាងណា​ម៉ិ​ញ ​រាជរដ្ឋាភិបាល​បានសម្រេច​ផ្អាក​ការដំឡើង​ប្រាក់​បៀវត្ស​សម្រាប់​មន្ត្រីរាជការ ​ក្នុង​ឆ្នាំ​២០២១ ​ដោយសារ​បញ្ហា​សេដ្ឋកិច្ច​ ដែល​ប៉ះពាល់​ពី​ជំងឺ​កូ​វីដ ១៩​។

សម្រាប់​ការសម្រេច​រក្សា​ប្រាក់​បៀវត្ស​នៅ​ដដែល សម្រាប់​មន្ត្រីរាជការ​បម្រើ​ការងារ​សព្វថ្ងៃ​វិញ ​លោក រស់ ហ៊​ន ​ជា​ប៉ូលិស​ចរាចរណ៍​មួយរូប ​ប្រចាំការ​លើផ្លូវ​ជាតិ​លេខ១ ក្នុង​ខណ្ឌ​ច្បារអំពៅ ​បញ្ជាក់ថា​លោក​មិន​មានការ​អាក់អន់ស្រពន់ចិត្ត​នោះទេ ​ព្រោះនេះ ​ជា​បញ្ហា​របស់​ជាតិ​ដែល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ១៩​។ ​លោ​កថា ​នឹង​នៅ​បន្ត​ព្យាយាម​បំពេញការងារ រួមគ្នា ​ដើម្បី​ការ​រីក​ចំរើន​របស់​ជាតិ​ទៅមុខទៀត​។

បច្ចុប្បន្នភាព​នេះ ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ចំណាយ​ថវិកា​ជាច្រើន ជាពិសេស​សម្រាប់​ការ​ជួយ​សម្រួល​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​។ ​ជាក់ស្ដែង​រាជរដ្ឋាភិបាល​កំពុង​បន្ត​ផ្ដល់​សាច់ប្រាក់ ​៤០​ដុល្លារ​ក្នុង​មួយខែ ​សម្រាប់​កម្មករ ​កម្មការិនី​ក្នុង​វិស័យ​កាត់ដេរ ​និង​អ្នក​បំពេញ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ ​ដែល​បាត់បង់​ការងារ​ក្នុង​កំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ ១៩​នេះ​ ហើយ​រាជរដ្ឋាភិបាល​ក៏​កំពុង​អនុវត្ត​កម្មវិធី​ជំនួយ​សង្គម ​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ ​ជិត ៦៩​ម៉ឺន​គ្រួសារ​ស្មើនឹង​ចំនួន​ប្រជាជន​ជាង ​២​លាន ៧​សែន​នាក់​ផងដែរ​៕​

​អត្ថបទ ​៖ គឹម​ហុក

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm