ហ្វូងមនុស្សនៅទីក្រុងឡុងដ៍្រ និងប៉ារីស គោរពវិញ្ញាណក្ខន្ធ មេដឹកនាំប្រឆាំងរុស្ស៊ី និងធ្វើបាតុកម្ម នៅថ្ងៃបុណ្យសពរបស់លោក

2024/03/02 05:40:18 pm        59

អង់គ្លេស ៖ អ្នកកាន់ទុក្ខប្រហែល ១០០ នាក់ ដែលភាគច្រើនជាជនជាតិរុស្សីនិរទេសខ្លួន កាលពីថ្ងៃសុក្រ បានទប់ទល់ទៅនឹងអាកាសធាតុត្រជាក់ខ្លាំង និងមានភ្លៀង ដើម្បីមកប្រមូលផ្តុំគ្នាគោរពវិញ្ញាណក្ខន្ធ ដល់មេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny នៅទល់មុខស្ថានទូតរុស្ស៊ីក្នុងទីក្រុងឡុងដ៍្រ។ លោក Navalny បានស្លាប់នៅក្នុងជំរំពន្ធនាគាររុស្ស៊ី ត្រូវបានបញ្ចុះនៅទីក្រុងមូស្គូ កាលពីថ្ងៃសុក្រ។

ជាមួយគ្នានេះ នៅទីក្រុងប៉ារីស ប្រទេសបារំាង អ្នកគាំទ្ររាប់សិបនាក់របស់លោក Alexei Navalny បានប្រមូលផ្តុំគ្នា នៅថ្ងៃបុណ្យសពរបស់មេដឹកនាំប្រឆាំងរុស្ស៊ី រយៈពេលពីរសប្តាហ៍ បន្ទាប់ពីការស្លាប់របស់លោក។ ក្រុមបាតុករ បានដាក់ផ្កា និងអុជទៀន ក្នុងការរំលឹកវិញ្ញាណក្ខន្ធ លោក Navalny នៅជិតប៉ម Eiffel ដែលពួកគេភាគច្រើនបង្ហាញពីទុក្ខសោក ចំពោះការស្លាប់របស់លោក Navalny និងកំហឹងប្រឆាំងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។ មានមនុស្សតិចតួចប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងពិធីបុណ្យសព នៅក្នុងព្រះវិហារមួយកន្លែងនៅទីក្រុងមូស្គូ ដែលត្រូវបានហ៊ុមព័ទ្ធដោយនគរបាល។ លោក Navalny ជាអ្នករិះគន់ឥតសំចៃ លើប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងប្រទេសរុស្ស៊ី បានស្លាប់ក្នុងអាយុ ៤៧ ឆ្នាំ នៅក្នុងពន្ធនាគារតំបន់អាកទិក កាលពីថ្ងៃទី ១៦ ខែកុម្ភៈ បង្កឱ្យមានការចោទប្រកាន់ពីអ្នកគាំទ្ររបស់លោកថា លោកត្រូវបានគេធ្វើឃាត ប៉ុន្តែវិមានក្រឹមឡាំង បានច្រានចោលការជាប់ពាក់ព័ន្ធណាមួយ នៅក្នុងការស្លាប់របស់លោក។

អាជ្ញាធរ បានប្រកាសថាខុសច្បាប់នូវសកម្មភាពរបស់លោក ថាជាក្រុមជ្រុលនិយម ហើយបានចាត់ទុកអ្នកគាំទ្ររបស់លោកថាជាអ្នកបង្កបញ្ហាដែលគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីបង្កការធ្វើបដិវត្តន៍។ ការប្រមូលផ្តុំអ្នកគាំទ្ររបស់លោកកាលពីពេលកន្លងទៅ ត្រូវបានបំបែកដោយកម្លាំង។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        75
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        61
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        55

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm