ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបន្តបន្ទាប់ ចំនួន០៦នាក់ ពាក់ព័ន្ធករណីប្លន់យកម៉ូតូនៅក្នុងរាជធានីភ្នំពេញ ចំនួន ០៣ករណី
កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។
លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌប្រាប់ឱ្យដឹងថាជនសង្ស័យទាំង ០៦នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ១-ឈ្មោះ ផល ពិសាល ហៅ ជ្រូក ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
២-ឈ្មោះ ដួង រស្មី ហៅ ហ្វី ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ រត់តុការ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
៣-ឈ្មោះ ផាត សុភក្ត្រា ហៅ វីន ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ រត់តុការ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
៤-ឈ្មោះ សៅ រតនា ហៅ ឃ្មុំ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ តុបតែងរោងការ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ៥-ឈ្មោះ ផាន រតនៈពិសាល ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
៦-ឈ្មោះ ហុង សុធារស ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវមិនចាំលេខ ភូមិ១២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
ករណីទី១៖ នៅចំណុចផ្លូវ៥០ម៉ែត្រ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ក្រុមជនសង្ស័យប្លន់ ម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ តាកែវ១Z-៦២៨២ ។
ករណីទី២៖ នៅចំណុចខាងជើងច្រកចូលបុរីវីអាយភីចម្ងាយ១០ម៉ែត្រ ផ្លូវលេខ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ប្លន់ ម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ១KG-៧៣៣៩។
ករណីទី៣៖ នៅចំណុចលើស្ពានព្រែកសំរោង ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ប្លន់ម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ ស សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ១JH-៩៧២៣។
ចំពោះជនសង្ស័យ និង វត្ថុតាងជាមធ្យោបាយជិះធ្វើសកម្មភាព ជំនាញការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ ៖ តារាវុទ្ធី








