ពិធីបុណ្យសពរបស់អ្នកនយោបាយប្រឆាំងរុស្ស៊ី លោក Alexei Navalny បានធ្វើឡើងនៅព្រះវិហារមួយកន្លែង នៅទីក្រុងមូស្គូ កាលពីថ្ងៃសុក្រ ខណៈប្រជាជនរុស្ស៊ីរាប់ពាន់នាក់ បានស្រែកហៅឈ្មោះលោកនៅខាងក្រៅវិហារ។
មនុស្សមួយចំនួនស្រែកថា «រុស្ស៊ីនឹងមានសេរីភាព» «ទេ ចំពោះសង្គ្រាម» «រុស្ស៊ី គ្មានពូទីន» «យើងនឹងមិនអត់ទោសឱ្យបានឡើយ» និងពាក្យថា «ពូទីន គឺជាឃាតក»។
នៅខាងក្នុងទីបញ្ចុះសព បូរីសូវស្កូយេ(Borisovskoye) សពអ្នករិះគន់វិមានក្រឹមឡាំង ត្រូវបានបង្ហាញនៅក្នុងម្ឈូសបើកចំហរមានដាក់ផ្កា ក្នុងអំឡុងពេលដំណើរការបុណ្យសព។
ម្តាយរបស់ លោក Navalny លោកស្រី លីយុដមីឡា(Lyudmila) និងឪពុកលោក Anatoly បានអង្គុយក្បែរមជ្ឈូសរបស់កូនប្រុសរបស់គាត់ ប៉ុន្តែភរិយារបស់លោក លោកស្រី Yulia និងកូនពីរនាក់ ដែលរស់នៅក្រៅប្រទេសរុស្ស៊ី ពុំបានមកចូលរួមនោះទេ។
វាជាពិធីតូចមួយ ប៉ុន្តែជាពិធីដែលមានវត្តមាននគរបាលយ៉ាងច្រើនកុះករ។ មនុស្សជាច្រើន ត្រូវបានរារាំង មិនឱ្យចូលដើម្បីនិយាយពាក្យលាចុងក្រោយឡើយ។
សម្ព័ន្ធមិត្តរបស់លោក Navalny បានចោទប្រកាន់លោកពូទីនថា បានសម្លាប់លោក ហើយនិយាយថា មេដឹកនាំរុស្ស៊ីរូបនេះ មិនអាចអត់ឱនឲ្យបានទេចំពោះគំនិតលើលោក Navalny។

