ប្រជាជន​ថៃ​រង់ចាំ​ទទួល​ការ​ធ្វើ​តេស្ត​វីរុស​ COVID-19 ដោយ​ឥតគិតថ្លៃ​

2021/07/10 06:57:08 pm        287

ថៃ៖ ប្រជាជន​នៅ​ក្រុង​បាងកក​របស់​ប្រទេស​ថៃ​រង់ចាំ​ពេញ​មួយ​យប់ ​ដើម្បី​ទទួល​បាន​ការ​ធ្វើ​តេស្ត​វីរុស COVID-19 ដោយ​ឥតគិតថ្លៃ ខណៈ​ករណី​នៅ​ក្នុង​ប្រទេស​បាន​កើន​ឡើង​នៅ​ថ្ងៃ​សុក្រ​ដល់​កម្រិត​ខ្ពស់​បំផុត​។

​មនុស្ស​រាប់​រយ​នាក់​បាន​មក​រង់ចាំ​នៅ​វត្ត Phra Si Mahathat ដែល​ជា​មជ្ឈមណ្ឌល​មួយ​ក្នុងចំណោមមជ្ឈមណ្ឌល​ធ្វើតេស្ត​ចំនួន ៥ ដែល​បង្កើត​ឡើង​ដោយ​អាជ្ញាធរ​ទីក្រុង​បាងកក​។ មណ្ឌល​នីមួយៗផ្តល់​ការ​ធ្វើ​តេស្ត​រហូតដល់ ៩០០នាក់​ក្នុង​មួយថ្ងៃ​។ មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​វីរុស COVID-19 បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​ថា ក្រុង​បាង​កក ​និង​ខេត្ដ​ចំនួន ៩ នឹង​ត្រូវ​រាំង​ខ្ទប់​ចាប់ពី​ថ្ងៃ​ចន្ទ ទី​១២ ​ខែ​កក្កដា ខណៈ​ករណី​វីរុស COVID-19 បន្ត​កើន​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ​។ ប្រជាជន​នៅ​ក្រុង​បាងកក និង​ខេត្ត​នៅក្បែរ​នោះត្រូវ​បាន​ណែនាំ​ឱ្យ​ស្នាក់នៅក្នុងផ្ទះចាប់ពីថ្ងៃ​ចន្ទ ហើយ​អាច​ចេញទៅ​ខាងក្រៅបាន​នៅ​ពេល​ចាំបាច់​។​

​យោង​តាម​មន្ត្រីមជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​វីរុស COVID-19 លោកស្រី Apisamai Srirangsan បាន​អោយ​ដឹង​ថា ​បម្រាម​គោចរ​នឹងត្រូវ​ធ្វើឡើង​ចាប់ពី​ម៉ោង ៩យប់​ដល់​ម៉ោង ៤ព្រឹក​នៅ​ក្នុង​ខេត្ត​ទាំង ​១០ ​នេះ ខណៈ​រដ្ឋាភិបាល​បាន​រឹត​បន្តឹងការ​រឹតត្បិត ​នៅក្នុង​តំបន់ដែល​មាន​ហានិភ័យ​ខ្ពស់​។ ទោះ​យ៉ាង​ណា ប្រជាជន​នៅតែ​អាច​ចាក​ចេញ​ពីផ្ទះ​របស់ពួកគេ​ ក្នុង​ករណី​បន្ទាន់ ការងារ​ ឬ​ការ​មក​ពិនិត្យសុខភាព​។ លោកស្រី Apisamai បាន​និយាយ​ថា ​វិទ្យាស្ថាន​អប់រំ​នៅ​តាម​បណ្ដា​ខេត្ត​ទាំងនេះ តម្រូវ​ឲ្យមាន​ថ្នាក់បង្រៀន​តាមអ៊ីនធឺណិត​តែប៉ុណ្ណោះ​។ លោកស្រី​បាន​បន្ថែម​ថា ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ និង​ល្បាត​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អង្គភាព​សន្តិសុខ​ ដើម្បី​ធានា​ថា​ ការ​ធ្វើ​ដំណើរ​សាធារណៈ​មាន​តិចតួច​បំផុត​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm