សហភាពអឺរ៉ុប (EU) នឹងរឹតបន្តឹងការគ្រប់គ្រងលើការអនុវត្តកិច្ចព្រមព្រៀងដោយអ្នកដឹកជញ្ជូនគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន។ គោលបំណង គឺដើម្បីបញ្ចប់ការមិនសប្បាយចិត្តរបស់កសិករ EU និងជំរុញពាណិជ្ជកម្មបើកចំហដែលផ្តល់ផលប្រយោជន៍ដល់ប្លុកទាំងមូល។
សារព័ត៌មានរ៉យទ័រ រាយការណ៍ថា កសិករនៅទូទាំងទ្វីបអឺរ៉ុប កំពុងតវ៉ាប្រឆាំងនឹងបញ្ហាជាច្រើនរួមទាំងអ្វីដែលពួកគេមើលឃើញថា ជាការប្រកួតប្រជែងមិនយុត្តិធម៌ពីអ៊ុយក្រែន។
មនុស្សជាច្រើន ជាពិសេសនៅក្នុងប្រទេសជិតខាងរបស់អ៊ុយក្រែន អះអាងថា ផលប្រយោជន៍របស់ពួកគេត្រូវបានប៉ះពាល់ដោយកិច្ចប្រឹងប្រែងរបស់ EU ក្នុងការបើក «ផ្លូវសាមគ្គី» លុបចោលពន្ធគយ និងណែនាំវិធានការផ្សេងទៀត ដើម្បីជួយក្រុងគីវទទួលបានទីផ្សារ ចំពេលមានការឈ្លានពានរបស់រុស្ស៊ី។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរ៉យទ័រ លោក Adina Vălean ស្នងការអឺរ៉ុបទទួលបន្ទុកការដឹកជញ្ជូន បាននិយាយថា៖«ការបិទព្រំដែន មិនមែនជាគំនិតល្អទេ សូម្បីតែព្រំដែនមានប្រវែងខ្លីជាមួយប្រទេសជិតខាង ក៏ត្រូវការការតភ្ជាប់បែបនេះ។ ដរាបណាកិច្ចព្រមព្រៀង ត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ វាមិនគួរមានបញ្ហានោះទេ ហើយយើង កំពុងធ្វើការលើការពង្រឹងការអនុវត្ត»។

