អេស្ស៊ីប ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប បាននិយាយកាលពីថ្ងៃសុក្រថា ទីក្រុងគែរមានក្តីសង្ឃឹមថា កិច្ចពិភាក្សាដែលផ្តួចផ្តើមដោយប្រទេសកាតា អាចយល់ព្រមលើបទឈប់បាញ់នៅហ្កាហ្សា មុនពេលចាប់ផ្តើមពិធីបុណ្យរ៉ាម៉ាដានរបស់សាសនាមូស្លីម។
កិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សា បាននិងកំពុងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស តាំងពីសប្តាហ៍មុន ក្នុងអ្វីដែលហាក់ដូចជាការជំរុញដ៏ធ្ងន់ធ្ងរបំផុតសម្រាប់សប្តាហ៍ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នានៅក្នុងដែនដី ប៉ាឡេស្ទីនរវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស និងដើម្បីធានាបាននូវការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល និងបរទេស។
លោករដ្ឋមន្ត្រីការបរទេស Sameh Shoukry បាននិយាយនៅឯវេទិកាការទូត Antalya នៅប្រទេសទួរគីថា៖«ខ្ញុំអាចនិយាយបានថា យើងបានឈានដល់ចំណុចនៃការយោគយល់ដឹង យើងនឹងនៅតែខិតខំប្រឹងប្រែងជាមួយបងប្អូនរបស់យើងនៅក្នុងប្រទេសកាតា និងសហរដ្ឋអាមេរិក និងអ្នកផ្សេងទៀត ដែលជិតស្និទ្ធនឹងការចរចានេះ។ យើងសង្ឃឹមថា យើងអាចឈានដល់ការបញ្ចប់អរិភាព និងការដោះដូរចំណាប់ថ្នូរ ។
លោកបានបន្តថា៖«អ្នករាល់គ្នាទទួលស្គាល់ថា យើងមានពេលវេលាកំណត់ ដើម្បីទទួលបានជោគជ័យមុនពេលបុណ្យរ៉ាម៉ាដាន ចាប់ផ្ដើម»។
ប្រភពជាន់ខ្ពស់ដែលស្និទ្ធនឹងការចរចា បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀងដែលបានស្នើឡើងពីការចាប់ផ្តើមនៃបុណ្យរ៉ាម៉ាដាន នៅថ្ងៃទី១០ និង ១១ ខែមីនា រួមមានការផ្អាករយៈពេល ៤០ថ្ងៃនៅក្នុងប្រតិបត្តិការយោធាទាំងអស់ និងការដោះដូរអ្នកទោសប៉ាឡេស្ទីនសម្រាប់ចំណាប់ថ្នូរ អ៊ីស្រាអែលក្នុងសមាមាត្រនៃ១០នាក់ដូរយកម្នាក់។

