ឯកឧត្តម ទ្រី ដាលុច អញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងផ្តល់ប័ណ្ណសរសើរដល់សមាជិក

2024/03/02 10:04:00 pm        181

កណ្ដាល ៖ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ទ្រី ដាលុច អនុប្រធានក្រុមការងារយុវជនគណបក្ស ចុះមូលដ្ឋាន​ស្រុកកណ្តាលស្ទឹង និងជាប្រធានក្រុមការងារយុវជនគណបក្ស ចុះមូលដ្ឋានឃុំត្បែង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកសមាជិកា ក្រុមការងារយុវជនបក្សឃុំត្បែង ដោយមានការចូលរួម ពីប្រធាន អនុប្រធានគណបក្សឃុំ សមាជិក សមាជិកា នៃក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានឃុំត្បែង ព្រមទាំងមានពិធីប្រគល់ប័ណ្ណសរសើរបក្សជូនដល់សមាជិក សមាជិការយុវជនបក្សផងដែរ។ 

ក្នុងឱកាសនោះ ឯកឧត្តម ទ្រី ដាលុច បានមានប្រសាសន៍ ផ្ដើមផ្ញើសួរសុខទុក្ខពីសំណាក់ អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង 

និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្បែង និងផ្តាំសួរសុខទុក្ខពីសំណាក់ឯកឧត្តម ណុប រ័ត្ននិមល ប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋាន ស្រុកកណ្ដាលស្ទឹង ទៅដល់បងប្អូន សមាជិក សមាជិកា និង ក្រុមការងារទាំងអស់ផងដែរ។

ឯកឧត្តមបានមានប្រសាសន៍បន្តថា គ្រប់សកម្មភាពទាំងអស់ដែលទាក់ទងនឹងកិច្ចការងារគណបក្ស កិច្ចការងារសង្គម សាសនា ជាពិសេសការអភិវឌ្ឍន៍មូលដ្ឋានឃុំក្បែង គឺតែងតែមានការចូលរួមគាំពារ អ្នកឧកញ៉ា និងឯកឧត្តមប្រធាន ជាប្រចាំ។ ក្រៅពីកិច្ចការងារនេះ អ្នកឧកញ៉ាប្រធាន និងឯកឧត្តមប្រធាន បានយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងកម្លាំង និងសមត្ថភាពយុវជន តាមរយៈការបំពាក់បំប៉នចំណេះដឹង និងសមត្ថ ភាពផ្នែកប្រាជ្ញាស្មារតីផងដែរ។ ជារួម គណបក្សប្រជាជនកម្ពុជា តែងប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ ពលិកម្មគ្រប់បែបយ៉ាង ដើម្បីប្រទេសជាតិ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាតែម្ដង

ដែលលោកតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។ 

ឯកឧត្តម បានបន្រទៀតថា ស្របពេលនឹងការខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនហើយ យើងជាយុវជនត្រូវចូលរួមទប់ស្កាត់ និងចៀសឱ្យផុតពីអំពើអបាយមុខទាំងពួងដូចជា ការសេព ឬជួញដូរគ្រឿងញៀន ការលេងល្បែងស៊ីសង ការប្រើប្រាស់អំពើហិង្សា និងការផ្សព្វផ្សាយនូវអ្វីដែលប្រាស់ចាកពីប្រពៃណី វប្បធម៌ដ៏ផូរផង់របស់កម្ពុជាយើង។ ឯកឧត្តម បានសម្តែងនូវការដឹងគុណយ៉ាងក្រៃលែងចំពោះបងប្អូនសមាជិក សមាជិកាគណបក្សទាំងអស់ ដែលតែងអនុវត្តតាមគោលនយោបាយគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុនៃសន្តិភាព និងបុព្វហេតុនៃការអភិវឌ្ឍ តាមតំរូវីរភាពរបស់ថ្នាក់ដឹកនាំ។ តាមរយៈសកម្មភាពទាំងអស់នេះ នឹងអាចរួមគ្នាថែរក្សាសមិទ្ធផលវិជ្ជមានរបស់យុវជនជំនាន់រៀមច្បង ដែលបានខិតខំកសាង និងចូលរួមថែរក្សាសន្តិ ភាពឱ្យបានគង់វង្ស។ 

នាឱកាសនេះផងដែរ ឯកឧត្តម ក៏បានអញ្ជើញផ្ដល់កិត្តិយសប្រគល់ប័ណ្ណសរសើរការងារបក្សជូនដល់សមាជិកសមាជិកាជាច្រើនរូបផងដែរ។ ហើយបន្ទាប់មកឯកឧត្តម និងក្រុមការងារ ក៏បានអញ្ជើញពិនិត្យមើលសមិទ្ធផលសំខាន់ៗដែលបានកសាងនៅទីនេះ រួមមានអគារសាលារៀន អនុវិទ្យាល័យហ៊ុនសែនត្បែង ដែលមានចំនួន២ខ្នង ដែល១ខ្នងបានសាងសង់រួចរាល់ និងមួយខ្នងទៀតកំពុងសាងសង់ ដោយមានទាំងទីចាត់ការផងដែរ។ 

បន្ទាប់មកឯកឧត្តមក៏បានអញ្ជើញពិនិត្យទីតាំងដើម្បីត្រៀមសាងសង់តារាងបាល់ទាត់មួយទៀតនៅក្នុងឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលនេះ ដើម្បីទុកឲ្យយុវជនបានហ្វឹកហាត់ លេងកីឡា ដើម្បីសុខភាពល្អទាំងអស់គ្នា៕

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        8
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        108
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm