ហ្កាហ្សា ៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អានណាឡេណា បែបក់ ( Annalena Baerbock) កាលពីថ្ងៃសុក្រ បានសម្តែងការភ្ញាក់ផ្អើលចំពោះលទ្ធផលដ៏បង្ហូរឈាមនៃការផ្តល់ជំនួយទៅកាន់តំបន់ហ្កាហ្សាកាលពីថ្ងៃមុននេះ ហើយបានអំពាវនាវឲ្យអ៊ីស្រាអែលបញ្ជាក់ឲ្យច្បាស់ពីស្ថានភាពនេះ។
លោកស្រីបែបក់ បានសរសេរនៅលើបណ្តាញសង្គម X ដែលជាអតីត Twitter ថា៖«មនុស្សចង់បានការផ្គត់ផ្គង់ជំនួយសម្រាប់ខ្លួនគេ និងក្រុមគ្រួសាររបស់ពួកគេ ហើយបានស្លាប់។ ខ្ញុំភ្ញាក់ផ្អើលជាមួយនឹងរបាយការណ៍អំពីស្ថានភាពដ៏មហន្តរាយ នៅតំបន់ហ្កាហ្សា។
លោកស្រីបានបន្ថែមថា ពេលនេះ កងទ័ពអ៊ីស្រាអែល ត្រូវតែស៊ើបអង្កេតឲ្យបានពេញលេញអំពីរបៀបដែលការភ័យស្លន់ស្លោ និងការបាញ់ប្រហារប្រហារ កើតឡើង។
លោកស្រី បានសម្តែងការអាណិតអាសូរដល់ក្រុមគ្រួសារជនរងគ្រោះ និងបានអំពាវនាវឲ្យមានជំនួយមនុស្សធម៌បន្ថែមទៀតសម្រាប់តំបន់ហ្កាហ្សាស្ទ្រីប ដោយនិយាយថា ប្រជាជននៅទីនោះ ឈានដល់«ជិតស្លាប់ច្រើនជាងរស់នៅ»។
រដ្ឋមន្ត្រីអាល្លឺម៉ង់រូបនេះ បានរំលឹកឡើងវិញនូវការអំពាវនាវរបស់ខ្លួនឲ្យមានបទឈប់បាញ់មនុស្សធម៌«ដើម្បីឲ្យ ចំណាប់ថ្នូរនៅទីបំផុត អាចត្រូវបានដោះលែងពីកណ្តាប់ដៃរបស់ក្រុមហាម៉ាស ហើយមិនមានមនុស្សស្លាប់តទៅទៀត នៅក្នុងតំបន់ហ្កាហ្សា ហើយជំនួយអាចត្រូវបានចែកចាយដោយសុវត្ថិភាព»។

