អង់គ្លេស៖ ការសិក្សាជាក់ស្ដែងក្នុងចំណោមអ្នកវិទ្យាសាស្ត្រអង់គ្លេសនិយាយថា ជំនឿគាំទ្រលើក្រុមបាល់ទាត់អង់គ្លេសនៅក្នុងការប្រកួតបាល់ទាត់ គឺទាក់ទងទៅនឹងការរីករាលដាលវីរុសឆ្លងកូរ៉ូណានៅទូទាំងចក្រភពអង់គ្លេស។

ការសិក្សាពីអ្នកជំនាញវីរុសរាតត្បាតនៅមហាវិទ្យាល័យ Imperial College London និយាយថា ប្រទេសអង់គ្លេសកំពុងមានការរីករាលដាលនៃជំងឺឆ្លងជាលើកទីបី បណ្ដាលមកពីវីរុសបំប្លែងថ្មី Delta រាលដាលកាន់តែខ្លាំង។ ទោះបីជាការឆ្លងកើតមានតិចនៅក្នុងបរិយាកាសខាងក្រៅក៏ដោយ អ្នកជំនាញសុខភាពសាធារណៈបានព្រមានថា វីរុសនៅតែអាចរាលដាលបាន។ ការពិនិត្យមើលលើការឆ្លងវីរុសដែលបានពិនិត្យយ៉ាងច្បាស់ចង្អុលបង្ហាញថា បុរសដែលប្រមូលផ្តុំគ្នាមើលការប្រកួតបាល់ទាត់គាំទ្រក្រុមអង់គ្លេស អាចជាហេតុផលដែលស្ត្រីទំនងជាមានតិចក្នុងការធ្វើតេស្តវិជ្ជមានវីរុស។
អ្នកគាំទ្ររាប់ម៉ឺននាក់ធ្វើដំណើរទៅ និងមកពីពហុកីឡាដ្ឋាន Wembley ប្រទេសអង់គ្លេស។ យោងទៅតាមការវាស់ស្ទង់បង្ហាញថា មនុស្សម្នាក់ក្នុងចំណោម ១៧០នាក់នៅក្នុងប្រទេសអង់គ្លេសបានឆ្លងវីរុស ហើយមានចំនួនកើនឡើងទ្វេដងនាពេលថ្មីៗនេះ ក្នុងរយៈពេលត្រឹមតែ ៦ថ្ងៃ៕
អត្ថបទ៖ ប៊ុនថន