
ភូមិដាច់ស្រយាល Cachuelita ស្ថិតនៅតំបន់ភាគឦសានបូលីវី បានប្រឈមនឹងស្ថានភាពដ៏លំបាក ពេលដែលទឹកជំនន់ជន់លិចផ្ទះសម្បែង និងដីកសិកម្មរបស់ពួកគេ ។
ទឹកជំនន់ បានកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់ដ៏ចាំបាច់ទៅកាន់ភូមិ Cachuelita ដែលស្ថិតនៅតាមច្រាំងទន្លេ Tahuamanu ។
ប្រជាពលរដ្ឋដែលភាគច្រើននៃពួកគេពឹងផ្អែកលើការធ្វើកសិកម្មនោះ បានមើលឃើញដំណាំរបស់ពួកគេរងការជន់លិចគ្មានសេសសល់ ជាហេតុធ្វើឲ្យមានក្តីបារម្ភចំពោះសន្តិសុខស្បៀងនៅក្នុងតំបន់ ។
សូមបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងនៅក្នុងសប្តាហ៍នេះ បានវាយប្រហារតំបន់ភាគខាងលិចអាមេរិកខាងត្បូង តំបន់ព្រៃជប់ភ្លៀងអាម៉ាហ្សូន និងតំបន់ជ្រលងភ្នំនៅភាគកណ្តាលប្រទេសបូលីវី ។
ដោយឡែក មន្ទីរឧតុនិយមជាតិបូលីវី និយាយថា ភ្លៀងធ្លាក់ក្នុងខែកុម្ភៈ បានឡើងដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្រ្ត ជាពិសេសនៅតំបន់ La Paz និងតំបន់ Potosi ៕