
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា មនុស្ស ១៩នាក់ បានរងរបួស ក្រោយអ្នកបើកបរម្នាក់ បើករថយន្តបំបុកហ្វូងមនុស្សដែលកំពុងរង់ចាំនៅចំណតរថអគ្គិសនី ស្ថិតនៅទីក្រុងភាគខាងជើង Szczecin ប្រទេសប៉ូឡូញ ។
កុមារ ៦នាក់ ស្ថិតនៅក្នុងចំណោមអ្នករងរបួស ១៥នាក់នៅចំណត ខណៈមនុស្ស ៤នាក់ផ្សេងទៀត រងរបួសពេលអ្នកបើកបករបើកបំបុករថយន្តរបស់ពួកគេ ពេលដែលគាត់ព្យាយាមបើកគេចចេញពីកន្លែងកើតហេតុ ។ មនុស្ស ២នាក់ រងរបួសធ្ងន់ ប៉ុន្តែមិនគំរាមកំហែងដល់អាយុជីវិតនោះទេ ។
លោក Pawel Pankau គឺជាអ្នកនាំពាក្យនគរបាល និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ជនសង្ស័យ គឺជាបុរសជនជាតិប៉ូឡូញ វ័យ ៣៣ឆ្នាំ ដែលការធ្វើតេស្តបឋមបង្ហាញថា ពុំស្ថិតក្រោមឥទ្ធិពលជាតិស្រវឹង ឬគ្រឿងញៀននោះទេ ។
លោក Pankau បន្តថា វាមិនមែនជាអំពើភេរវកម្មនោះទេ ហើយជនសង្ស័យ មានជំងឺផ្លូវចិត្ត ៕