ឯកឧត្តម ប៉ែន បូណា៖ សំឡេងគាំទ្ររបស់ពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតម្លៃប្រជាធិបតេយ្យនៅកម្ពុជា

2024/03/03 06:45:07 pm        587


ភ្នំពេញ៖ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានទទួលប្រជាប្រិយភាពកាន់តែខ្លាំងពីមួយអាណត្តិទៅមួយអាណត្តិតាមរយៈសន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសដែលបន្តកើនឡើងឥតឈប់ឈរ។

ឯកឧត្តមបានលើកឡើងថា ប្រជាប្រិយភាពនៅក្នុងប្រទេសឆ្លុះបញ្ចាំងតាមរយៈការបោះឆ្នោតពីរលើកចុងក្រោយ៖ ទី១គឺ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៃរដ្ឋសភា កាលពីខែកក្កដា ឆ្នាំ ២០២៣៖ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្ររហូតដល់ទៅជាង ៨២% នៃចំនួនអ្នកបោះឆ្នោតដោយដណ្តើមបាន ១២០ អាសនៈក្នុងចំណោម១២៥ អាសនៈនៅក្នុងរដ្ឋសភា។

ចំណែកការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី២៥ កុម្ភៈកន្លងទៅនេះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រដល់ទៅជិត៩៥% នៃចំនួនអង្គបោះឆ្នោតសរុបដោយត្រូវកាន់កាប់ ៥៥ អាសនៈក្នុងចំណោម៥៨អាសនៈដែលចេញពីការបោះឆ្នោតអសកល។ សំឡេងគាំទ្រទាំងនេះកើនឡើងខ្ពស់ហួសពីការរំពឹងទុក។

នៅឯក្រៅប្រទេសឯណោះវិញ គ្រប់ទ្វីបដែលមានពលរដ្ឋខ្មែររស់នៅ ចំនួនអ្នកគាំទ្ររាជរដ្ឋាភិបាលបានកើនឡើងដូចទឹកបាក់ទំនប់។ ជាក់ស្តែង នៅគ្រប់ទិសទីដែលប្រមុខដឹកនាំកម្ពុជាទៅដល់ មានពលរដ្ឋខ្មែរយ៉ាងច្រើនកុះករបានស្កាត់មកទទួលស្វាគមន៍ អបអរសាទរ និងចង់ជួបសំណេះសំណាល។ តាំងពីអាម៉េរិក អឺរ៉ុប រហូតដល់អូស្ត្រាលី ចំនួនអ្នកគាំទ្ររាជរដ្ឋាភិបាលបានកើនឡើងជាលំដាប់ ខណៈដែលសំឡេងអ្នកធ្វើបាតុកម្មប្រឆាំងកាន់តែខ្សត់ខ្សោយទៅៗស្ទើរតែរីងស្ងួតទៅហើយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា។

ឯកឧត្តមបន្តថា ប្រជាប្រិយភាពរបស់រាជរដ្ឋាភិបាលដែលបានកើនឡើងយ៉ាងលឿនបែបនេះក៏ព្រោះតែសមិទ្ធផលធំធេងអស្ចារ្យដែលរាជរដ្ឋាភិបាលបានសាងជូនប្រជាពលរដ្ឋខ្មែរ ជាពិសេស គឺសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍគ្រប់វិស័យដែលប្រជាពលរដ្ឋបាននឹងកំពុងទទួលផល។ នេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរចេះបែងចែករវាងសភាវៈល្អនិងសភាវៈអាក្រក់ រវាងអ្នកដែលខិតខំធ្វើការងារពិតប្រាកដដើម្បីបម្រើប្រទេសជាតិនិងប្រជាជន និងអ្នកដែលមិនបានធ្វើអ្វីសោះហើយអង្គុយចាំតែនិយាយបរិហារអ្នកដទៃ។

ឯកឧត្តម ប៉ែន បូណា សង្គត់ធ្ងន់ថា៖«ប្រជាប្រិយភាពដែលរាជរដ្ឋាភិបាលទទួលបានគឺជាយុត្តិធម៌ដែលផ្តល់ដោយប្រជាពលរដ្ឋម្ចាស់ប្រទេស ហើយវាជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតម្លៃនៃប្រជាធិបតេយ្យនៅកម្ពុជា»៕

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        58
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        169
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm