មេដឹកនាំការតវ៉ា បាននិយាយថា ក្រុមប្រជាកសិករឥណ្ឌា គ្រោងហែក្បួនទៅកាន់រដ្ឋធានី New Delhi នៅថ្ងៃពុធទី៦ខែកុម្ភៈ ខណៈពួកគេជំរុញការទាមទារឲ្យរដ្ឋាភិបាលដំឡើងតម្លៃផលិតផលដំណាំកសិកម្មរបស់ពួកគេឲ្យបានខ្ពស់ជាងសព្វថ្ងៃ បន្ទាប់ពីការចរចាជាច្រើនជុំបរាជ័យ។

ក្រុមមេដឹកនាំសហជីពកសិកម្ម កំពុងស្វែងរកការធានាការគាំទ្រពីរដ្ឋ ឬការទិញមានតម្លៃទាបសម្រាប់ផលិតផលកម្មសិកម្មរបស់ប្រជាកសិករ។
មេដឹកនាំក្បួនតវ៉ា លោក ចាជីត ស៊ីញ ដាឡេវ៉ាល (Jagjit Singh Dallewal) បាននិយាយថា នៅថ្ងៃទី៦ខែមីនា សប្ដាហ៍នេះ ក្រុមប្រជាកសិករនឹងទៅកាន់រដ្ឋធានី Delhi ពីគ្រប់ទីកន្លែងទូទាំងប្រទេសតាមរថភ្លើង រយន្តក្រុង និងយន្តហោះ។

លោកបាននិយាយថា កសិករ ក៏នឹងបិទផ្លូវហាយវ៉េ ទូទាំងប្រទេស នៅថ្ងៃទី១០ខែមីនា ផងដែរ។
ការតវ៉ានានា បានចាប់ផ្ដើមផ្ទុះឡើងកាលពីដើមខែកុម្ភៈដោយមានការចូលរួមពីកសិកររាប់រយនាក់ នៅក្នុងរដ្ឋពុនចាប់(Punjab) ដែលមានបំណងនាំយុទ្ធនាការរបស់ពួកគេទៅកាន់រដ្ឋធានី Delh។ ពួកគេត្រូវបានរារាំងដោយនគរបាល និងកងទ័ពប៉ារ៉ា នៅទីក្រុងព្រំដែនសាមប៊ូ (Shambhu) ជាប់រដ្ឋហារីយ៉ាណា (Haryana) ស្ថិតនៅចម្ងាយប្រហែល២០០គីឡូម៉ែត្រពីរដ្ឋធានី Delhi។

រដ្ឋាភិបាល បានប្រកាសជួយដំឡើងថ្លៃសម្រាប់ដំណាំកសិកម្មជាង២០ប្រភេទក្នុងមួយឆ្នាំៗ ប៉ុន្តែទីភ្នាក់ងាររដ្ឋនានាទិញយកតែស្រូវ និងស្រូវសាលីប៉ុណ្ណោះ ក្នុងការជួយមានកម្រិត ហើយមានកសិករដែលដាំដំណាំទាំង២ប្រភេទប្រហែល៦%ប៉ុណ្ណោះដែលទទួលបានអត្ថប្រយោជន៍នេះ៕