លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris កាលពីថ្ងៃអាទិត្យទី៣ខែមីនា បានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្កាហ្សា និងបានដាក់សម្ពាធយ៉ាងខ្លាំងលើអ៊ីស្រាអែល ឲ្យបង្កើនលំហូរជំនួយ ដើម្បីកាត់បន្ថយនូវអ្វីដែលលោកស្រី បានហៅថាជា ស្ថានភាពអមនុស្សធម៌ គ្រោះមហន្តរាយមនុស្សធម៌ ហើយមនុស្សកំពុងអត់ឃ្លានក្នុងចំណោមប្រជាពលរដ្ឋប៉ាឡេស្ទីន។
លោកស្រី Harris ក៏បាននិយាយយ៉ាងទទូចផងដែរ ដោយអំពាវនាវឲ្យអ៊ីស្រាអែលបន្ធូរបន្ថយស្ថានភាពដ៏វិនាសកម្មនៅក្នុងតំបន់ហ្កាហ្សា។

ថ្លែងនៅឯព្រឹត្តិការណ៍មួយក្នុងទីក្រុង Selma រដ្ឋ Alabama ដើម្បីរម្លឹកខួប៥៩ឆ្នាំនៃហេតុការណ៍ សម្លាប់មនុស្សយ៉ាងរង្គាល ដែលគេបានដាក់ឈ្មោះថា ហេតុការណ៍សម្លាប់មនុស្សដ៏សាហាវបំផុត"Bloody Sunday,"នៅក្នុងដែនដីអៀរឡង់ខាងជើងរបស់អង់គ្លេសកាលពីឆ្នាំ ១៩៧២ នៅពេលទាហានរដ្ឋបានវាយប្រហារដោយហិង្សាលើក្រុមអ្នកតវ៉ា អនុប្រធានាធិបតី រូបនេះ បានជំរុញឲ្យក្រុមហាម៉ាស ទទួលយកកិច្ចព្រមព្រៀង ដោះលែងចំណាប់ថ្នូរ ដែលនឹងចាប់ផ្ដើមបទឈប់បាញ់រយៈពេល៦សប្ដាហ៍ និងអនុញ្ញាតឲ្យជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា។

លោកស្រី និងលោកប្រធានាធិបតី Joe Biden បានអំពាវនាវឲ្យ អ៊ីស្រាអែលធ្វើកិច្ចការឲ្យបានច្រើនថែមទៀត ដើម្បីការពារជីវិតជនស៊ីវិល នៅហ្កាហ្សា និងបើកឲ្យជំនួយមនុស្សធម៌ចាំបាច់ចូលទៅជួយដល់ពលរដ្ឋប៉ាឡេស្ទីន៕