លោក ហ្សេបាស ហ្សារីហ្វ ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីប៉ាគីស្ថាន ខណៈពលរដ្ឋមើលមិនឃើញការផ្លាស់ប្ដូរ

2024/03/04 05:15:26 pm        501

កាលពីថ្ងអាទិត្យ សភាទើបបង្កើតថ្មីរបស់ប៉ាគីស្ថាន បានតែងតាំងលោក លោក ហ្សេបាស ហ្សារីហ្វ (Shehbaz Sharif) ជានាយករដ្ឋមន្ត្រីជាលើកទី២ ៣សប្ដាហ៍បន្ទាប់ពីការបោះឆ្នោតសកលមិនច្បាស់លាស់បណ្ដាលឲ្យមានការពន្យាពេលក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ។

លោកបានផ្ដួល លោក អូម៉ា អាយ៉ុប (Omar Ayub) បេក្ខជនគាទ្រដោយអតីតនាយករដ្ឋមន្ត្រី លោក អ៊ីម រ៉ានខាន់(Imran Khan)ដែលឈ្នះសំឡេងគាំទ្រចំនួន៩២អាសនៈ។

ពលរដ្ឋប៉ាគីស្ថានតាមដងផ្លូវនានានៃទីក្រុងការ៉ាជី (Karachi) និងឡាហ័រ (Lahore) បានបង្ហាញក្ដីបារម្ភអំពីជីវភាពរស់នៅរបស់ពួកគេ និងស្ថានភាពដ៏យ៉ាប់យ៉ឺនមួយចំនួន ដែលភាគច្រើននិយាយថា នាយករដ្ឋមន្ត្រីថ្មីនឹងមិនអាចកែប្រែស្ថានភាពឲ្យប្រសើរឡើងបានទេ។

ការប្រកាសនេះក៏បាននាំឲ្យមានការតវ៉ាដ៏ខ្លាំងក្លាពីគណបក្សក្រុមប្រឹក្សាអ៊ីតេហាដស៊ុនី(Sunni Ittehad Council)គាំទ្រដោយលោកខាន់។ក្រុមអ្នកតំណាងរាស្ត្របានអំពាវនាវឲ្យដោះលែងលោកខាន់ និងបានស្រែកពាក្យស្លោកចោទប្រកាន់លោកហ្សារីហ្វ ពីបទក្ដាប់អំណាចតាមរយៈការលួចបន្លំការបោះឆ្នោតកាលពីថ្ងៃទី៨កុម្ភៈ។

លោកហ្សារីហ្វ គឺជាប្អូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រី៣ជំនាន់ លោក ណាវ៉ាស់ ហ្សារីហ្វ និងធ្លាប់ធ្វើជានាយករដ្ឋមន្ត្រី ពីខែមេសាឆ្នាំ២០២២ ដល់ខែសីហាឆ្នាំ២០២៣ បន្ទាប់ពីលោកខាន់ ត្រូវបានដកចេញពីតំណែង៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        85
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        74
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm