សម្តេចធិបតី៖ ការដែលកម្ពុជាបង្កើនការអភិវឌ្ឍដឹកជញ្ជូនតាមផ្លូវទឹក គឺដើម្បីប្រកួតប្រជែង​ជាមួយប្រទេសក្នុងតំបន់

2024/03/04 06:08:48 pm        379

ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅប្រទេសអូស្រ្តាលី និង​នូវែល​ហ្សេឡង់ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ម្សិលមិញនេះ នៅទីក្រុងម៉ែលប៊ន ប្រទេស​អូស្រ្តាលី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា​បាន​បញ្ជាក់​បន្ថែម​អំពី​ការ​អភិវឌ្ឍ​កំពង់​ផែ​ខេត្ត​ព្រះសីហនុ ដោយសម្តេចអះអាងថា​ការ​អភិវឌ្ឍ​នូវ​កំពង់ផែនេះ​គឺ​ដើម្បី​ប្រកួត​ប្រជែង​ការ​ដឹកជញ្ជូន​ជាមួយប្រទេសក្នុងតំបន់ ខណៈបច្ចុប្បន្នកប៉ាល់ដឹកទំនិញ អន្តរជាតិ​គេទៅ​ហួ​ស​មក​ហួស​ដោយសារតែកំពង់ផែកម្ពុជាយើងមានជម្រៅរាក់។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «កាលពីខែ១២​ឆ្នាំ​២០២៣​កន្ល​ង​ទៅ​ខ្ញុំ​បាន​បុក​គ្រឹះ​ដើម្បី​ជំរុ​ញការធ្វើកំពង់ផែខេត្តព្រះសីហនុរបស់យើងឥឡូវផែរបស់យើងវានៅទួចពេក អញ្ចឹង​ហើយ​ក​ប៉ាល់ ដែលចូលមកយើងហ្នឹងត្រូវស្តារទំនិញនៅខាងក្រៅ ចូលបានតែជាង១០ភាគរយ ហើយ​អាជាង៨០ភាគ រយត្រូវយកកប៉ាល់ទៅសាង ដូច្នេះហើយវាថ្លៃ តែពេល​ណា​ថ្លៃ​គេ​មិន​សូវ​ចូល​យើង​គេ​ទៅចូលនៅសិង្ហបូរី ចូលទៅថៃជាដើម។ អញ្ចឹងហើយយើងត្រូវបុកធ្វើវា អញ្ចឹងបន្ទាប់​ពី​ធ្វើហើយ​ដំណាក់កាលទី១នេះកប៉ាល់ ជាង៨០ភាគរយនៃទំនិញវាអាចចូលបាន ហើយ​បន្ទាប់​ពី​ដំណាក់​កាល​ទី៣ កប៉ាល់​មួយរយភាគរយវានឹង ចូលបាននៅកន្លែងយើង ដូច្នេះហើយយើង​លែង​មាន​បញ្ហា​បន្ត​ទៅទៀតហើយ អញ្ចឹងកន្លែងយើងគឺជា កន្លែងប្រកួតប្រជែងទៅខាងមុខ ដោយ​ការ​ដឹក​ជញ្ជូន​កាន់តែថោក កាន់តែប្រកួតប្រជែង សេដ្ឋកិច្ចកំពង់ផែ យើងកាន់តែរីកចម្រើន»។

ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក៏បានប្រកាសផងដែរថា នៅថ្ងៃទី ៦ ខែ៦ខាងមុខនេះសម្តេចនឹងអញ្ជើងញទៅសម្ពោធកំពង់ផែទឹកជ្រៅនៅខេត្តកំពត ហើយ​រាជរដ្ឋាភិបាល​ក៏​កំពុងពិនិត្យមើលនៅកំពង់ផែទឹកសាបផងដែរ ដោយក្នុងនោះ​គម្រោង​ដែល​ធំ​ជាង​គេ​ដែល​រាជរដ្ឋាភិបាលកំពុង ព្យាយាមធ្វើការដឹកជញ្ជូនពីទឹកសាបទៅទឹកប្រៃ ដោយមាន​ការ​ជីកព្រែក​មួយ​ដែលហៅថា«ព្រែកជីកហ្វូណនតេជោ» ដោយធ្វើការតពីសមុទ្រនៅខេត្តកំពត ភ្ជាប់​នឹង​ទន្លេបាសាក់​។

សម្តេចបានបញ្ជាក់បន្ថែមថា ក្រោយគម្រោងធ្វើ«ព្រែកជីកហ្វូណនតេជោ»រួចហើយនោះ ការដឹក ជញ្ជូន​របស់ប្រជាពលរដ្ឋខ្មែរតាមកប៉ាលនឹងកាន់តែងាយស្រួល ហើយមានតម្លៃថោក និង​ពិសេស​ទៅ​ទៀត​ នោះប្រជាពលរដ្ឋ​ដែល​រស់នៅតាម​មាត់​ទឹក​នៅ​ពេល​ក្រោយ​នឹង​ក្លាយ​ទៅ​ជាតំប​ន់​ឧស្សាហកម្ម​ច្រើន ហើយ ប្រជាជននឹងមានការងារធ្វើច្រើន ចំណូលចូលកាន់តែច្រើនផងដែរ។ នេះហើយជាដង្ហើមសេដ្ឋកិច្ចដ៏ធំ របស់កម្ពុជាក្រោយធ្វើការដឹកជញ្ជូនផ្លូវទឹកនេះរួចជាស្ថាពរនោះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm