ក្លឹបគ្រូបង្រៀនស្រុកបាកាននឹងត្រូវបង្កើតឡើង ដើម្បីផ្តល់អត្ថប្រយោជន៍​ដល់លោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំ

2024/03/04 06:59:50 pm        136

ខេត្តពោធិ៍សាត់ ៖ ឯកឧត្តមបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាកាន បាន​អញ្ជើញជួប ជាមួយតំណាងការិយាល័យអប់រំស្រុក នាយកវិទ្យាល័យ អនុវិទ្យាល័យ និង​ប្រធាន​កម្រង​សាលារៀននៅស្រុកបាកាន ដើម្បីពិភាក្សា​លើ​ផែនការបង្កើត “ក្លឹបគ្រូបង្រៀន​ស្រុកបាកាន​”។

ឯកឧត្តមបណ្ឌិត ទី នរិន្ទ បានលើកឡើងថាការបង្កើត “ក្លឹបគ្រូបង្រៀនស្រុកបាកាន” នេះ​គឺ​ក្រោម​គំនិត​ផ្តួចផ្តើមរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និង​ជា​ប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ ក្នុងគោល​បំណង​ចូលរួម​លើក​កម្ពស់​វិស័យ​អប់រំ​ក្នុងស្រុកបាកាន និងសម្តែងការដឹងគុណដ៏ស្មោះចំពោះលោកគ្រូ អ្នកគ្រូ ដែលបាន​ចូល​រួម​បំពេញ​កាតព្វ​កិច្ច​យ៉ាងពេ​ញទំហឹងដោយមិនខ្លាចនឿយហត់ ក្នុងការបណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ មិនថាជាកូន កម្មករ កសិករ មន្ត្រីរាជការ ប៉ូលីស ទាហាន អ្នកមាន ឫអ្នកក្រនោះទេ ដើម្បី​អាចឱ្យពួកគេអាចស្វែងរក អនាគតល្អ រៀងៗខ្លួន និងរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ សហគមន៍ ភូមិ ឃុំ ស្រុក ក៏ដូចជា ប្រទេសជាតិទាំងមូល ហើយឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ នឹងឈរជាប្រធានកិត្តិយសនៃក្លឹបនេះ តាមរយៈនៃការឈរជាប្រធានកិត្តិយសនៃក្លឹប ឯកឧត្តម នឹងកៀរគរថវិកា សំភារៈ និងការជួយឧត្ថម្ភ ពីសប្បុរសជននានា ដើម្បី​យក​មក​ដាក់​ចូល​ក្នុង​ក្លឹប​ខាង​លើ ដើម្បីជួយដល់លោកគ្រូ អ្នកគ្រូ ដែលមាន ជីវភាព លំបាកក្រីក្រ ឬកំពុង​ជួប​បញ្ហា​ណា​មួ​​យចំពោះមុខ ឬក៏ដើម្បីបំពេញនូវតម្រូវការជាក់ស្ដែងណា មួយផ្សេង​របស់​លោក​គ្រូ​អ្នកគ្រូ​តាម​ការ​សម្រេចរបស់មតិភាគច្រើនរបស់ក្លឹប ដែលអាចចូលរួមជួយលើក ស្ទួយកិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ របស់លោកគ្រូ អ្នកគ្រូ ជាពិសេសអាចពង្រឹងចំណងមិត្តភាព សាមគ្គី ភាព រវាងគ្នា​នឹង​គ្នា ឱ្យបានកាន់តែល្អប្រសើរ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះនៅក្នុងស្រុកបាកានទាំងមូល មានសាលារៀនចំនួន១៤៧ ដែល​ក្នុ​ង​នោះមា​ន វិទ្យាល័យចំនួន៤ អនុវិទ្យាល័យចំនួន៨ សាលាបឋមសិក្សាចំនួន៦៧ សាលា​មត្តេយ្យ​សិក្សា​រដ្ឋ​ចំនួន៤៣ និងសាលាមត្តេយ្យសហគមន៍ចំនួន២៥ ដោយមានបុគ្គលិកអប់រំ គ្រូបង្រៀន និង​គ្រូកិច្ចសន្យា សរុបប្រមាណ១០០០នាក់៕ អត្ថបទ៖ភិរុណ ពៅ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm