គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការបោះឆ្នោតព្រឹទ្ធសភាស្អែកនេះ បន្ទាប់ពីមិនមានពាក្យបណ្តឹង

2024/03/04 07:12:58 pm        196

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គ.ជ.ប នឹង​ប្រកាស​លទ្ធផលផ្លូវការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅថ្ងៃស្អែកនេះ បន្ទាប់ពីមិន​មាន​ពាក្យ​បណ្តឹង​ជំទាស់នឹងលទ្ធផលបណ្តោះអាសន្ន។

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់ BTV ឱ្យដឹងនៅថ្ងៃទី៤ ខែ​មីនា ឆ្នាំ២០២៤ថា ដើម្បីឆ្ពោះទៅបន្តនីតិវិធីក្រោយការប្រកាសលទ្ធផលបឋម និងលទ្ធផល​បណ្តោះ​អាសន្នតាមភូមិភាគនីមួយៗ។ គ.ជ.ប បានបិទបញ្ចប់ការ​ទទួល​ពាក្យ​បណ្តឹង​ជំទាស់​ទៅ​នឹង​លទ្ធផល​បណ្តោះអាសន្នពីគណបក្សនយោបាយ ហើយនៅថ្ងៃទី៥ ខែមីនាស្អែកនេះ គ.ជ.ប នឹង​ធ្វើការប្រកាសលទ្ធផលផ្លូវការ រួមនឹង​ចំនួន​អាសនៈ​របស់​គណបក្ស​នយោបាយ​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ក្នុងបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា ការមិនមានពាក្យបណ្តឹងជំទាស់នឹងលទ្ធផលបណ្តោះអាសន្ន បាន​ឆ្លុះបញ្ចាំងដល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះមានភាពល្អប្រសើរ ដោយសារ​គណបក្ស​នយោបាយមានភាពចាស់ទុំ និងទទួលយកចំពោះ​លទ្ធផល​នៃ​ការ​រៀប​ចំ​ការ​បោះឆ្នោ​ត​នេះ​។

ឯកឧត្តម ហង្ស ពុទ្ធា បានឱ្យដឹងទៀតថា ក្រោយពីការប្រកាសលទ្ធផលផ្លូវការ និងចំនួន​អាសនៈ​រួចរាល់ ព្រឹទ្ធសភា​នឹង​ដំណើរ​ការ​សកម្មភាព​ដោយ​រៀបចំ​ការ​អញ្ជើញ​សមាជិក​ព្រឹទ្ធសភា​ដែល​ជាប់​ឆ្នោត​ក្នុង​ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដើម្បីចូលរួម​កិច្ច​ប្រជុំ​លើក​ដំបូង​ទៅ​តាម​ការ​កំណត់​កាល​បរិច្ឆេទរបស់ខ្លួន។

សូមជម្រាបថា យោងតាមលទ្ធផបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែល គ.ជ.ប បានប្រកាស គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ និង​អាសនៈច្រើនជាងគេ គឺទទួលបានសំឡេងជិត ៩៥% នៃ​ចំនួន​អង្គបោះឆ្នោត​សរុប​ដោយ​ត្រូវ​កាន់​កាប់ ​៥៥ អាសនៈក្នុងចំណោម ៥៨ អាសនៈ ដែលចេញពីការបោះឆ្នោតអសកល៕ អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm