សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កំពត​ទទួល​ជំនួយ​បំពង់​អុកស៊ីសែន​ពី​សប្បុរសជន​

2021/07/11 06:06:50 pm        31

កំពត​៖ ដើម្បី​រួមចំណែក​ក្នុង​ការ​បំពេញ​តម្រូវកា​រ​ខ្វះខាត​របស់​មន្ទីរ​ពេទ្យ សម្រាប់​ជួយសង្គ្រោះ​អាយុ​ជីវិត​អ្នកជំងឺ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ឲ្យ​ទាន់​ពេល​វេលា និង​ជាពិសេស​ដើម្បី​ការ​ចូល​រួម​ចំណែក​ជាមួយ​រដ្ឋបាល​ខេត្ត​កំពត នៅ​ក្នុង​ស្ថានភាព​នៃ​ប្រយុទ្ធ​ប្រឆាំង និង​បង្ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​១៩ ដែល​មាន​ការ​ឆ្លង​ច្រើន​ក្នុង​រយៈពេល​ចុងក្រោយ​នេះ សប្បុរស​ជន​​នានា​បាន​នាំ​យក​បំពង់​អុកស៊ីសែន​ មក​ជូន​ដល់​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កំពត ដើម្បី​យក​ទៅ​ប្រើប្រាស់​តាម​តម្រូវ​ការចាំបាច់​។​

​ពិធី​ប្រគល់​បំពង់​អុកស៊ីសែន​ចំនួន ​៣៥​បំពង់​ជូន​ដល់​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កំពត​នេះ ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២១​។ ​លោកជំទាវ លាង ហៃ ជាវ​តា​យ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កំពត បាន​សម្ដែង​ការ​កោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​សប្បុរសជន​ដែល​តែង​តែ​បាន​ឧបត្ថម្ភ នូវ​ឧបករណ៍​សម្ភារៈ​ជូន​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត ដើម្បី​យក​ទៅ​ចែក​ជូន​ជំនាញ និង​ប្រជាពលរដ្ឋ​ប្រើប្រាស់​។ ពិសេស​ការ​ផ្តល់​ជា​បំពង់​អុកស៊ីសែន​នា​ពេល​នេះ គឺ​អាច​ជួយ​បំពេញ​តម្រូវការ​ខ្វះខាត​របស់​មន្ទីរពេទ្យ​ក្នុង​ខេត្ត ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាពល​រដ្ឋ​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​។ ហើយ​បំពង់​អុកស៊ីសែន​នេះ​ដែរ វា​ក៏​អាច​ជួយ​កាត់បន្ថយ​នូវ​អត្រា​ស្លាប់​របស់​អ្នកជំងឺ​កូ​វីដ​១៩ ដែល​មាន​បញ្ហា​សួត​ធ្ងន់ធ្ងរ​ផង​ដែរ ដែល​វា​ឆ្លើយតប​តាម​ការ​ចង់​បាន​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​រដ្ឋ​បាល​ខេត្ត​កំពត ដែល​បាន​នឹង​កំពុង​យកចិត្តទុក​ដាក់ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង និង​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ​នា​ពេល​បច្ចុប្បន្ន។​

​លោកជំទាវ​សង្ឃឹមថា នឹង​មាន​សប្បុរសជន​ជាច្រើន​ទៀត បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​កាក​បាទ​ក្រហម​កម្ពុជា ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​គ្រា​ដ៏​សែន​លំបាក ​នៃ​បរិបទ​កូ​វីដ​១៩​ នេះ។​ សូម​បញ្ជាក់​ថា សប្បុរសជន​ទាំង​បី​រូប​រួមមាន ១-​លោកជំទាវ ចាង វួ​ច បាន​ឧបត្ថម្ភ​បំពង់​អុកស៊ីសែន ចំនួន ​២០​បំពង់​, ២- លោកជំទាវ អ៊ឹង សុគន្ធា បាន​ឧបត្ថម្ភបំពង់​អុកស៊ីសែនចំនួន​ ១០​បំពង់ និង​លោកជំទាវ ជុំ សុគន្ធា បាន​ឧបត្ថម្ភ​ចំនួន ​៥​បំពង់៕

អត្ថបទ៖ ​អន សារី​ម

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm