ក្រុមអ្នកជួយសង្គ្រោះ បានបញ្ចប់ប្រតិបត្តិការ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការវាយប្រហារដោយយានដ្រូនលើអគារលំនៅឋានមួយកន្លែងក្នុងទីក្រុងOdesa ភាគខាងត្បូង ដោយបានរកឃើញសាកសពចំនួន ៤ នាក់បន្ថែមទៀត ធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១២ នាក់។

អភិបាលតំបន់ Odesa លោក Oleh Kiper បានសរសេរនៅលើបណ្តាញតេឡេក្រាម ថា ក្រុមសង្គ្រោះ ធ្វើការកាលពីល្ងាចថ្ងៃអាទិត្យ បានរកឃើញសាកសពក្មេងស្រីអាយុ៨ឆ្នាំម្នាក់ នៅក្បែរសាកសពបងប្រុសរបស់នាង ដែលត្រូវបានរកឃើញមុននោះ។

ក្រុមអ្នកជួយសង្គ្រោះ នៅពេលមុនថ្ងៃនោះបានរកឃើញសាកសពម្តាយម្នាក់និងទារក។ លោក Kiper បាននិយាយថា ក្នុងចំណោមអ្នកស្លាប់ ៥ នាក់នៅក្នុងអគារលំនៅឋាន នៅទីក្រុង Odesa គឺជាទារក ក្មេងបំផុតមានអាយុ ៤ខែ។
យានដ្រូន បានធ្លាក់ចូលទៅក្នុងអគារលំនៅឋាននមួយកន្លែងនៅទីក្រុង Odesa កាលពីថ្ងៃសៅរ៍។
ប្រធានាធិបតី លោក Volodymyr Zelenskiy បាននិយាយថា ការស្លាប់និងរងរបួសអាចត្រូវបានបញ្ចៀស ប្រសិនបើ អ៊ុយក្រែនមិនប្រឈមមុខទៅនឹងការពន្យារពេល ក្នុងការដឹកជញ្ជូនសព្វាវុធ។
រដ្ឋមន្ត្រីមហាផ្ទៃ លោក អ៊ី ហ ក្លីមីនកូ(Ihor Klymenko) បានបង្ហោះតាមបណ្តាញតេឡេក្រាមថា កងកម្លាំងរុស្ស៊ី បានរងរបួស១៦នាក់ ក្នុងការវាយប្រហារដោយគ្រាប់បែកពីលើអាកាស ទៅលើអគារលំនៅឋានមួយកន្លែងនៅភាគខាងកើតទីក្រុង គូរ៉ាខូវ(Kurakhove) ភាគខាងលិចមជ្ឈមណ្ឌលតំបន់ Donetsk គ្រប់គ្រងដោយរុស្ស៊ី។