ក្រុមប្រដាប់អាវុធ កាលពីយប់ថ្ងៃសៅរ៍ បានវាយប្រហារនៅពន្ធនាគារធំបំផុតរបស់ប្រទេសហៃទី ដែលនាំឱ្យអ្នកទោសរត់គេចខ្លួនពីពន្ធនាគារធំ ខណៈមេដឹកនាំក្រុមជនអន្ធពាលម្នាក់ ស្វែងរកការបណ្តេញនាយករដ្ឋមន្ត្រី លោក Ariel Henry ពីតំណែង។

សារព័ត៌មានរ៉យទ័រ បានទៅដល់ពន្ធនាគារជាតិកាលពីថ្ងៃអាទិត្យ ជាកន្លែងដែលពុំឃើញមានមន្រ្តីនគរបាលពាក់ឯកសណ្ឋាន ហើយទ្វារពន្ធនាគារធំ នៅបើកចំហ។ អ្នកទោសមិនស្គាល់អត្តសញ្ញាណម្នាក់បានសារព័ត៌មានប្រាប់រ៉យទ័រថា គាត់នៅសល់តែម្នាក់ឯងនៅក្នុងបន្ទប់ឃុំឃាំង។

គេនៅមិនដឹងនោះទេ ថាតើមានអ្នកទោសប៉ុន្មាននាក់ ដែលកំពុងរត់គេចខ្លួន។ ប្រភពនានា ជិតស្និទ្ធទៅនឹងស្ថាប័ននេះ បាននិយាយថា វាទំនងជាមានចំនួនច្រើនលើសលប់។ យោងតាមក្រុមសិទ្ធិមនុស្ស បានឱ្យដឹងថា ពន្ធនាគារដែលត្រូវបានសាងសង់ឡើងដើម្បីដាក់អ្នកទោសចំនួនត្រឹមតែ ៧០០នាក់ ត្រូវបានគេឃុំឃាំងអ្នកទោសរហូតចំនួន ៣.៦៨៧នាក់។
បុគ្គលិកពន្ធនាគារស្ម័គ្រចិត្តម្នាក់ កាលពីថ្ងៃអាទិត្យបានប្រាប់សារព័ត៌មាន Reuters ថា អ្នកទោសចំនួន ៩៩នាក់ បានយកមកស្នាក់នៅក្នុងបន្ទប់ឃុំឃាំងរបស់ពួកគេ ដោយព្រួយបារម្ភថា ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនេះ។ ទាំងនេះ រួមមានទាហានកូឡុំប៊ីចូលនិវត្តន៍ជាច្រើននាក់ ដែលត្រូវបានដាក់ពន្ធនាគារ ពីបទជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ងធ្វើឃាតប្រធានាធិបតី លោក ចូវេនែល ម៉ូអ៊ីស(Jovenel Moïse)។
សាកសពអ្នកទោសបីនាក់ ដែលបានប៉ុនប៉ងរត់គេចខ្លួនបានស្លាប់នៅទីធ្លានៃពន្ធនាគារ កាលពីព្រឹកថ្ងៃអាទិត្យ។ រដ្ឋាភិបាលប្រទេសហៃទី ដែលជាប្រទេសក្រីក្របំផុតនៅទ្វីបអាមេរិក ពុំបានធ្វើអត្ថាធិប្បាយលើស្ថានភាពនេះទេ។