ក្រុមមេដឹកនាំមកពីប្រជាជាតិអាស៊ី-អាគ្នេយ៍ និងអូស្ត្រាលីបានជួបជុំគ្នានៅក្នុងទីក្រុងមែលប៊ន (Melbourne) នៅថ្ងៃចន្ទនេះហើយគេរំពឹងថា នឹងទាត់ចោលការគំរាមកំហែងនិងការប្រើប្រាស់កម្លាំងមកដោះស្រាយជម្លោះក្នុងតំបន់ ទប់ទល់ប្រទេសចិន។

សេចក្ដីថ្លែងការណ៍ពង្រាងរួមគ្នាអាស៊ាន -អូស្ត្រាលី ទទួលបានដោយសារព័ត៌មាន AFP និយាយថាយើងព្យាយាមទប់ទល់បញ្ហាសម្រាប់តំបន់ ជាទីដែលអធិបតេយ្យភាពបូរណភាពទឹកដីត្រូវបានគោរព ។
យើងត្រូវព្យាយាមទប់ទល់បញ្ហាសម្រាប់តំបន់ ជាទីដែលការខ្វែងគំនិតគ្នា ត្រូវបានគ្រប់គ្រងតាមរយៈការពិភាក្សាដោយការគោរពគ្នា មិនប្រើការគំរាមកំហែងដាក់គ្នា និងកុំប្រើកម្លាំងបាយ។
ការវាទទីរបស់ក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូងគឺជាបញ្ហាសំខាន់ក្នុងការពិភាក្សានៅជំនួបកំពូលរយៈពេល៣ថ្ងៃ។

ជម្លោះដែនដី ក្នុងច្រករបៀងពាណិជកម្មដ៏សំខាន់ បានឡើងកម្ដៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈការវាទីរបស់ចិនក្នុងតំបន់មួយចំនួនក៏អះអាងដោយប្រទេសជាសមាជិកអាស៊ានដែរដូចជាហ្វីលីពីន និងវៀតណាម។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រីផេនី វង្ស (Penny Wong) ដែលធ្វើជាម្ចាស់ផ្ទះទទួលរដ្ឋមន្ត្រីការបេររទេស បាននិយាយថា យើងទាំងអស់គ្នា ត្រូវតែទទួលខុសត្រូវចំពោះបញ្ហាក្នុងតំបន់ ដែលយើងចង់បានការចែករំលែក សន្តិភាព ស្ថិរភាព និងភាពរីកចម្រើន។

លោកស្រីនិយាយថា ការធ្វើបែបនេះ គឺសំខាន់ជាងការប្រកួតប្រជែងរបស់តំបន់។ វិបត្តិនយោបាយនៅសហភាពមីយ៉ាន់ម៉ា ទំនឹងនឹងក្លាយជារបៀបវារៈសម្រាប់ជំនួបនេះ។
សហភាពមីយ៉ាន់ម៉ា មិនត្រូវបានឲ្យចូលរួម ដោយសារបរាជ័យក្នុងការទប់ស្កាត់អំពើហិង្សាក្នុងប្រទេស ចាប់តាំងពីការដណ្ដើមអំណាចដោយយោធាឆ្នាំ២០២១មក៕