មន្ត្រីនគរបាលនៅប៉ាគីស្ថាន ត្រូវបានសរសើរចំពោះការជួយសង្គ្រោះស្ត្រីម្នាក់ពីហ្វូងមនុស្សដែលមានកំហឹង

2024/03/04 10:11:58 pm        256

នគរបាលប៉ាគីស្ថានម្នាក់ ត្រូវបានគេសរសើរថា ជាវីរនារី បន្ទាប់ពីអ្នកស្រី បានការពារស្ត្រីម្នាក់ពីហ្វូងមនុស្សដែលមានកំហឹង ដោយចោទប្រកាន់ថា នាងប្រមាថលើអ្វីដែលនាងកំពុងស្លៀកពាក់។

លោក Usman Anwar អធិការនគរបាលខេត្ត ពុនចាប (Punjab) បាននិយាយថា អ្នកស្រី Sheher Bano ជំនួយការស្នងការនគរបាលនៅទីក្រុងឡាហ័រ ( Lahore) ធ្វើឲ្យជីវិតរបស់នាងស្ថិតក្នុងគ្រោះថ្នាក់« ដើម្បីជួយសង្រ្គោះស្ត្រីរូបនេះ បន្ទាប់ពីការសរសេរអក្សរភាសាអារ៉ាប់ចម្រុះពណ៌នៅលើសម្លៀកបំពាក់របស់នាង ត្រូវបានច្រឡំថាជាកំណាក្យដកស្រងចេញពីគម្ពីរកូរ៉ាន (Quran) ដែលជាសៀវភៅដ៏ពិសិដ្ឋរបស់សាសនាមូស្លីម។

ការប្រមាថ គឺជាបញ្ហារសើបខ្លាំងនៅក្នុងប្រទេសប៉ាគីស្ថាន ដែលភាគច្រើនកាន់សាសនាមូស្លីម ជាទីដែលវាត្រូវបានផ្តន្ទាទោសប្រហារជីវិត។ ការចោទប្រកាន់ បាននាំឲ្យមានការវាយដំដោយហិង្សា ការឃុំខ្លួន និងការវាយប្រហារដោយហ្វូងមនុស្ស។

នៅក្នុងពិធីមួយនៅទីក្រុងរ៉ាវ៉ាល់ភីនឌី (Rawalpindi) កាលពីថ្ងៃពុធ អ្នកស្រី Bano បានទទួលកិត្តិយសខ្ពស់បំផុតរបស់ប្រទេសប៉ាគីស្ថានក្នុងការអនុវត្តច្បាប់ពីយោធារបស់ប្រទេសនេះ ដែលបានចាត់ទុកអ្នកស្រីថា «គ្មានការភ័យខ្លាច»។

នគរបាល បានទទួលការហៅទូរសព្ទដំបូងកាលពីរសៀលថ្ងៃអាទិត្យមុនថា មនុស្សរាប់សិបនាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅភោជនីយដ្ឋានមួយ ក្នុងតំបន់ផ្សារទំនើបដ៏មមាញឹកនៃទីក្រុងឡាហ័រ។ ហ្វូងមនុស្ស បានចោទស្ត្រីដែលមិនបញ្ចេញឈ្មោះរូបនេះថា បានប្រមាថ ដោយសារនាងស្លៀកពាក់ខោអាវរលុងវែង ដែលស្រដៀងនឹងអាវគ្មានក ហើយទាមទារឲ្យនាងដោះវាចេញ។

អ្នកស្រី Bano បានប្រាប់សារព័ត៌មាន NBC News ក្នុងបទសម្ភាសន៍តាមទូរស័ព្ទកាលពីថ្ងៃសុក្រថា៖«ការទទួលខុសត្រូវដំបូង និងជាបន្ទាន់របស់ខ្ញុំ គឺត្រូវយកស្ត្រីនោះចេញពីទីនោះភ្លាមៗ»។ អ្នកស្រី បាននិយាយថា ខ្លួនបានព្យាយាមការពារស្ត្រី ដែលអង្គុយក្នុងស្ថានភាពភ័យស្លន់ស្លោ នៅជ្រុងមួយ ខណៈដែលហ្វូងមនុស្សដែលមានកំហឹង បានចេញមកក្រៅកាន់តែឡើងនោះ។


អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm