
ក្រុមភ្នាក់ងារល្បាតព្រំដែនក្នុងរដ្ឋកាលីហ្វ័រនីញ៉ា បានបាញ់សម្លាប់ចោរព្រៃម្នាក់ដែលបានប្លន់ជនអន្តោប្រវេសន៍ផ្សេងទៀត នៅពេលពួកគេបានឆ្លងចូលសហរដ្ឋអាមេរិកពីប្រទេសម៉ិកស៊ិក។ប្រភពគយ និងការប្រភពពីការិយាល័យការពារព្រំដែននិងគយរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា ជនអន្តោប្រវេសន៍ដែលជាឧក្រិដ្ឋជន ដែលបានឆ្លងកាត់ព្រំដែនក្នុងសង្កាត់សានឌីហ្គោ (San Diego) ត្រូវបានបាញ់សម្លាប់ដោយសមាជិកនៃកងយុទ្ធសាស្ត្រល្បាតព្រំដែនពិសេសរបស់អង្គភាពល្បាតព្រំដែន ឬ BORTAC កាលពីព្រឹកថ្ងៃអាទិត្យ។
ឧប្បត្តិហេតុនេះ បានកើតឡើងនៅតំបន់ដាច់ស្រយាលមួយ ដែលគេឃើញក្រុមចោរលួចឆ្លងចូលសហរដ្ឋអាមេរិក ប្លន់ជនអន្តោប្រវេសន៍ ហើយត្រឡប់ទៅប្រទេសម៉ិកស៊ិកវិញ។
ភ្នាក់ងារល្បាតព្រំដែន បានឆ្លើយតបទៅនឹង «សកម្មភាពចោរព្រៃ» កាលពីព្រឹកថ្ងៃអាទិត្យ នៅពេលដែលពួកគេ បានជួបក្រុមចោរតូចមួយ ដែលកំពុងប្លន់អន្តោប្រវេសន៍ ខណៈដែលពួកគេ កំពុងធ្វើដំណើរទៅកាន់តំបន់ដែលជនអន្តោប្រវេសន៍ប្រគល់ខ្លួនឲ្យទៅភ្នាក់ងារ ដូច្នេះពួកគេអាចត្រូវរៀបចំឲ្យធ្វើដំណើរការបាន។
ចោរព្រៃម្នាក់ ត្រូវបានគេបាញ់សម្លាប់ ខណៈអ្នកផ្សេងទៀត បានវិលត្រឡប់ទៅប្រទេសម៉ិកស៊ិកវិញ។ ពុំមានភ្នាក់ងារល្បាតព្រំដែនណាម្នាក់ រងគ្រោះនៅក្នុងឧប្បត្តិហេតុនោះទេ។