
ក្រុមហាម៉ាស បានចោទប្រកាន់អ៊ីស្រាអែលថា បានកំណត់គោលដៅលើរថយន្តជំនួយកូវ៉ែត កាលពីថ្ងៃអាទិត្យ ខណៈដែលវិបត្តិមនុស្សធម៌ពីសង្គ្រាមនៅហ្កាហ្សា នៅតែបន្តកើនឡើង។
កងជីវពលប៉ាឡេស្ទីន ដែលត្រូវបានគេចាត់ទុកថា ជាក្រុមភេរវករ ដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តរបស់ពួកគេ បាននិយាយនៅលើបណ្តាញសង្គម Telegram និងត្រួតពិនិត្យដោយសារព័ត៌មាន UPI ថា រថយន្តជំនួយ ត្រូវបានវាយប្រហារនៅទីក្រុង Deir al-Balah ដែលនាំឲ្យអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន មានចំនួនមិនជាក់លាក់។
ក្រុមហាម៉ាស បាននិយាយថា ការវាយប្រហារនេះ «គឺជាការបញ្ជាក់»របស់អ៊ីស្រាអែល និង "សង្គ្រាមប្រល័យពូជសាសន៍ និងការបោសសម្អាតជនជាតិភាគតិច ដោយបានរិះគន់កងកម្លាំងអ៊ីស្រាអែលចំពោះ «បង្អត់អាហារជាប្រព័ន្ធ» និងការដកហូតជំនួយពីប៉ាឡេស្ទីន។ កងជីវពល បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល គឺស្ថិតក្នុង «ការមិនយកចិត្តទុកដាក់ទាំងស្រុង»ចំពោះការសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ។
ក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖«ការបន្តកាន់កាប់ដោយកំណត់គោលដៅជំនួយ និងក្បួនរថយន្តសង្គ្រោះបង្ហាញពីកម្រិតឧក្រិដ្ឋកម្ម និងភាពឃោរឃៅ ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រសហសម័យរបស់យើង»។
ការវាយប្រហារនេះ ក៏ត្រូវបានលើកឡើងដោយក្រសួងសុខាភិបាលហ្កាហ្សារបស់ហាម៉ាស ដែលបង្ហាញថាមនុស្សរាប់សិបនាក់ បានស្លាប់ ឬរងរបួស។
ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សា បានឲ្យដឹងថា៖ «កងកម្លាំងកាន់កាប់របស់អ៊ីស្រាអែល អនុវត្តឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជាប្រព័ន្ធដោយកំណត់គោលដៅលើមនុស្សរាប់សែននាក់ ដែលកំពុងស្រេកឃ្លាននៅតំបន់ហ្កាហ្សាភាគខាងជើង»។