រដ្ឋមន្ត្រីសុខាភិបាល៖ កូរ៉េខាងត្បូងចាប់ផ្តើមចាត់វិធានការផ្លូវច្បាប់ប្រឆាំងក្រុមគ្រូពេទ្យ ជុំវិញការដើរចេញ

2024/03/04 11:15:06 pm        85

រដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃចន្ទ (ទី៤ ខែមីនា) បាននិយាយថា អាជ្ញាធរនឹងចាប់ផ្តើមត្រួតពិនិត្យមន្ទីរពេទ្យនានា ដើម្បីចាត់វិធានការផ្លូវច្បាប់ ចំពោះគ្រូពេទ្យហាត់ការ ដែលបានព្រងើយកន្តើយនឹងឱសានវាទឲ្យបញ្ចប់ការដើរចេញមិនធ្វើការ ជុំវិញគម្រោងរបស់រដ្ឋាភិបាល ក្នុងការបង្កើនការចូលរៀននៅសាលាពេទ្យ។

គ្រូពេទ្យប្រចាំការ និងហាត់ការប្រមាណ ៩.០០០នាក់ ឬប្រហែល ៧ភាគរយនៃចំនួនសរុបរបស់ប្រទេស បាននាំគ្នាដើរចេញពីការងារ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ដែលការធ្វើបែបនេះ បាននាំឲ្យមានការលុបចោលការវះកាត់ និងការព្យាបាលមួយចំនួន ហើយនិងធ្វើឲ្យប៉ះពាល់ដល់ផ្នែកសង្គ្រោះបន្ទាន់។

រដ្ឋាភិបាលបានព្រមានគ្រូពេទ្យដែលកំពុងតវ៉ានោះថា ពួកគេអាចប្រឈមនឹងការពិន័យផ្នែករដ្ឋបាល និងផ្លូវច្បាប់ ដោយក្នុងនោះរួមទាំងការព្យួរអាជ្ញាប័ណ្ណពេទ្យ និងការផាកពិន័យ ឬជាប់ពន្ធនាគារ ប្រសិនបើពួកគេមិនចូលធ្វើការវិញនៅចុងខែមុននោះទេ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Cho Kyoo-hong បានប្រាប់សន្និសីទតាមរយៈទូរទស្សន៍ថា៖ «ចាប់ពីថ្ងៃនេះទៅ យើងគ្រោងនឹងធ្វើការត្រួតពិនិត្យនៅនឹងកន្លែង ដើម្បីបញ្ជាក់ពីគ្រូពេទ្យហាត់ការ ដែលមិនបានត្រឡប់ចូលធ្វើការវិញវិញ ហើយចាត់វិធានការតាមច្បាប់ និងគោលការណ៍ ដោយគ្មានករណីលើកលែងនោះឡើយ។ សូមចងចាំថា គ្រូពេទ្យដែលមិនបានត្រឡប់ចូលធ្វើការវិញ អាចជួបប្រទះបញ្ហាធ្ងន់ធ្ងរ នៅលើវិថីអាជីពផ្ទាល់ខ្លួនរបស់ពួកគេ»។

ចំពោះការតវ៉ារបស់វេជ្ជបណ្ឌិតដែលត្រឡប់ទៅធ្វើការវិញ លោក Choo បាននិយាយថា រដ្ឋាភិបាលនឹងពិចារណាលើស្ថានសម្រាលទោសដែលថ្លឹងថ្លែងពីវិធានការណាមួយប្រឆាំងនឹងពួកគេ។

ជាមួយគ្នានេះ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Park Min-soo បានប្រាប់សន្និសីទសារព័តមានថា រដ្ឋាភិបាលនឹងចាត់វិធានការ ដើម្បីព្យួរអាជ្ញាប័ណ្ណរបស់គ្រូពេទ្យហាត់ការប្រមាណ ៧.០០០នាក់ ដែលបានដើរចេញពីការការងាររបស់ពួកគេ៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm