ពលរដ្ឋមានបណ្ណសមធម៌ អរគុណដល់រដ្ឋាភិបាល ចំពោះការព្យាបាលដោយពុំគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ

2024/03/04 11:15:32 pm        164

នៅព្រឹកថ្ងៃទី៤មីនាឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ ដែលមានបណ្ណសមធម៌ បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការមកទទួល​សេវាពិនិត្យព្យាបាល​ជំងឺផ្សេងៗ នៅតាមមន្ទីររដ្ឋ ក៏ដូចជានៅតាមមណ្ឌលសុខភាព ក្នុងមូលដ្ឋាននានា ដោយពុំអស់ថ្លៃសេវាពិនិត្យព្យាបាលជំងឺ និងមានការយកចិត្តទុកដាក់គិតគូរខ្ពស់ ពីក្រុមគ្រូពេទ្យ ក្នុងការពិនិត្យព្យាបាលជំងឺដល់ពួកគាត់បានល្អប្រសើរផងដែរ។

លោក ពូ សំ ដែលមកទទួលសេវាពិនិត្យព្យាបាលជំងឺនៅមន្ទីរបង្អែកខេត្តឧត្តរមានជ័យ បានសំម្តែង​នូវក្តីសប្បាយរីករាយ និងអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់បណ្ណ​សមធម៌ដល់​រូបគាត់​ដែល​មានជីវភាពមកពីគ្រួសារក្រីក្ររួមទាំងពលរដ្ឋ​ដទៃទៀត​ បាន​មក​ទទួល​សេវាពិនិត្យ​ព្យាលបាល​ជំងឺនៅមន្ទីរពេទ្យរដ្ឋដោយពុំអស់ថ្លៃសេវាអ្វីទាំងអស់។

លោក បានឲ្យដឹងថា អស់រយៈពេលជិត២០ឆ្នាំមកហើយដែលរូបគាត់ពុំធ្លាប់​បាន​មកពិនិត្យព្យាបាល​ជំងឺនៅមន្ទីររដ្ឋ ធ្លាប់តែពិនិត្យនៅតាមមណ្ឌលសុខភាព ក្នុងមូលដ្ឋានរបស់គាត់​ បច្ចុប្បន្ន​មន្ទីរពេទ្យរដ្ឋ​ក្នុងខេត្តឧត្តរមានជ័យ មានអគារថ្មីស្រស់ស្អាតប្រកប​ដោយបរិស្ថានល្អ និង​មាន​ឧបករណ៍​បំពាក់​ដោយ​គ្រឿង​វេជ្ជសាស្រ្ត​ទំនើបៗ​រួមទាំង​ក្រុម​គ្រូពេទ្យ​មាន​ភាព​រាក់ទាក់​រួសរាយ​ចំពោះ​អ្នកជំងឺទូទៅ​មិនចាញ់មន្ទីរពេទ្យប្រទេសជិតខាងនោះឡើយ។

យ៉ាងណាម៉ិញ​លោកវេជ្ជបណ្ឌិត អ៊ុក សុមេធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ បាន​ឲ្យដឹងថា បន្ទាប់ពីមានអគារមន្ទីរពេទ្យថ្មីដែល​មាន​លក្ខណៈស្តង់ដា សម្រាប់​ពិនិត្យព្យាបាល​ជំងឺ​មានបំពាក់​ដោយ​គ្រឿង​សំភារៈវេជ្ជសាស្រ្តទំនើបៗ​សម្រាប់​ព្យាបាល​ដែល​ជាអំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេចតេជោ អតីត​នាយករដ្ឋមន្រ្តី បច្ចុប្បន្នមាន​ប្រជាពលរដ្ឋភាគច្រើន​បានមកទទួល​សេវា​ពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋមានការកើនឡើង ច្រើនជាងមុនៗ ដោយ​សារ​កន្លងមក ​យើង​ខ្វះ​នូវអគារសម្រាក និងពុំមាន​ឧបករណ៍​គ្រឿងវេជ្ជសាស្រ្តទំនើបៗ​សម្រាប់​ពិនិត្យបាលជំងឺ។

លោកវេជ្ជបណ្ឌិត បញ្ជាក់ថា ​សព្វថ្ងៃនេះ​នៅពេលយើងមាន​ឧបករណ៍​សម្ភារៈ​វេជ្ជសាស្រ្តទំនើបៗ​នោះពលរដ្ឋភាគច្រើនមួយចំនួនបែរងាកមករកទទួលសេវាពិនិត្យព្យាបាលជំងឺ​ នៅមន្ទីរពេទ្យរដ្ឋវិញ ជៀសរវាង​ការទៅពិនិត្យព្យាបាលជំងឺនៅឯប្រទេសជិតខាង ដោយ​ត្រូវ​ចំណាយ​ថវិការ​ពិនិត្យ​ព្យាបាល​ជំងឺអស់ថវិកាច្រើន ព្រោះបច្ចុប្បន្នមន្ទីរពេទ្យរដ្ឋ មិនចាញ់មន្ទីរឯកជនប៉ុន្មាន​នោះទេ​ សម្រាប់​ប្រទេស​ជិត​ខាង​នោះ៕


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm