
ក្រសួងការពារជាតិបារាំង បានប្រកាសកាលពីថ្ងៃទី៣ ខែមីនាថា ប្រទេសបារាំង បានផ្តល់ជំនួយផ្នែកសន្តិសុខជាង ៣,៨ពាន់លានអឺរ៉ូ (៤,១ពាន់លានដុល្លារ) ដល់អ៊ុយក្រែន នៅចន្លោះថ្ងៃទី ២៤ខែកុម្ភៈ ឆ្នាំ ២០២២ និងថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ រួមទាំងគ្រឿងយុទ្ធោបករណ៍ចំនួន ២,៦១៥ ពាន់លានអឺរ៉ូ (២,៨ ពាន់លានដុល្លារ) និង១,២ ពាន់លានអឺរ៉ូ (១,៣ ពាន់លានដុល្លារ)។
ទោះបីជាបារាំង បានផ្តល់ជំនួយចំណែកតូចនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនជាងប្រទេស ដូចជាអាល្លឺម៉ង់ ឬប៉ូឡូញក៏ដោយ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ថ្មីៗនេះ បានអំពាវនាវឲ្យមានជំហានច្បាស់លាស់បន្ថែមទៀត ក្នុងការគាំទ្រអ៊ុយក្រែន ប៉ុន្តែមិនបានបដិសេធការបញ្ជូនកងទ័ពទៅកាន់ប្រទេសដែលត្រូវបានឡោមព័ទ្ធដោយសង្គ្រាមនេះទេ។
បញ្ជីរាយឈ្មោះសម្ភារៈចំនួន៥០មុខ រួមមានប្រព័ន្ធកាំភ្លើងធំស្វ័យប្រវត្តិ Caesar ចំនួន ៣០គ្រឿង រថពាសដែក AMX10 ចំនួន ៣៨គ្រឿង រថពាសដែក 250 VAB យានដ្រូនចំនួន ១៦០គ្រឿង និងប្រព័ន្ធត្រួតពិនិត្យយានដ្រូន១០គ្រឿង។
ប្រទេសបារាំង ក៏បានផ្គត់ផ្គង់ដល់អ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាសជាច្រើនរួមមាន SAMP/T (១គ្រឿង) Mistral (៦គ្រឿង) និង Crotale (២គ្រឿង) ក៏ដូចជាចំនួនមីស៊ីលដែលមិនស្គាល់អត្តសញ្ញាណសម្រាប់ប្រព័ន្ធទាំងនេះ។
កងកម្លាំងអ៊ុយក្រែន បានទទួលគ្រាប់រំសេវតូចៗចំនួន ១,១លានគ្រាប់ គ្រាប់ចំនួន១,៧៤លានគ្រាប់ គ្រាប់កាំភ្លើងធំធុន១៥៥ មីល្លិម៉ែត្រ ចំនួន ៣០.០០០គ្រាប់ និងជើងទម្រងបាញ់រ៉ុក្កែតប្រឆាំងរថក្រោះ AT4 ជាង ១.០០០ដើម។