ភាគច្រើននៃអ្នកបោះឆ្នោតឆ្នាំ២០២០ របស់លោក Biden និយាយថា លោកចាស់ពេកលែងមានប្រសិទ្ធភាពហើយ

2024/03/04 11:47:05 pm        77

ការព្រួយបារម្ភកាន់តែច្រើនឡើងអំពីអាយុរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់កិច្ចប្រឹងប្រែងជាប់ឆ្នោតឡើងវិញរបស់លោក ដោយអ្នកបោះឆ្នោតភាគច្រើនដែលបានគាំទ្រលោក កាលពីឆ្នាំ២០២០ ឥឡូវនេះ និយាយថា លោកចាស់ពេកហើយមិនអាចដឹកនាំប្រទេសប្រកបដោយប្រសិទ្ធភាពបាននោះទេ។ នេះបើយោងតាមការស្ទង់មតិថ្មីមួយដោយសារព័ត៌មាន The New York Times និងមហាវិទ្យាល័យ Siena ។

ការស្ទង់មតិនេះបានចង្អុលបង្ហាញពីការផ្លាស់ប្តូរជាមូលដ្ឋានថា តើអ្នកបោះឆ្នោត ដែលបានគាំទ្រលោក បៃដិន ( Biden) កាលពី ៤ឆ្នាំមុន បានយល់ឃើញយ៉ាងណាចំពោះលោក។ អ្នកបោះឆ្នោត ៦១ភាគរយ បាននិយាយថា ពួកគេគិតថា លោកបៃដិន «ចាស់ពេកហើយ» មិនអាចក្លាយជាប្រធានាធិបតីដ៏មានប្រសិទ្ធភាពបានទេ។

ផ្នែកដ៏សំខាន់ ដែលបានបន្ថែមការព្រួយបារម្ភកាន់តែខ្លាំងឡើងនោះ គឺថា ១៩ភាគរយនៃអ្នកដែលបានបោះឆ្នោតឲ្យលោក បៃដិន ក្នុងឆ្នាំ២០២០ និង១៣ភាគរយនៃអ្នកបោះឆ្នោត ដែលបាននិយាយថា ពួកគេនឹងគាំទ្រលោក នៅក្នុងខែវិច្ឆិកា បានបញ្ជាក់ថា អាយុរបស់លោកប្រធានាធិបតី ៨១ឆ្នាំ គឺជាបញ្ហាដែលលោកលែងមានសមត្ថភាព ក្នុងការគ្រប់គ្រងការងារទៀតហើយ។ ការព្រួយបារម្ភអំពីអាយុបង្ហាញពីភាពបរាជ័យរបស់លោកប្រធានាធិបតីក្នុងការលុបបំបាត់ក្ដីបារម្ភទាំងនៅក្នុងគណបក្សរបស់លោកផ្ទាល់ និងការវាយប្រហាររបស់គណបក្សសាធារណរដ្ឋដែលហៅលោកថា ជាជនចាស់ជរា។

ក្នុងការស្ទង់មតិនេះ ៧៣ភាគរយនៃអ្នកចុះឈ្មោះបោះឆ្នោតទាំងអស់ បាននិយាយថា លោកចាស់ពេកមិនអាចអនុវត្តការងារឲ្យមានប្រសិទ្ធភាព ហើយ ៤៥ភាគរយបង្ហាញពីជំនឿរបស់ខ្លួនថា លោកមិនអាចធ្វើការងារបានទេ។ បញ្ហានេះ ដែលកើតមានជាយូរមកហើយទាំងនៅក្នុងការស្ទង់មតិ និងនៅក្នុងការសន្ទនាស្ងាត់ៗជាមួយមន្ត្រីរបស់គណបក្សប្រជាធិបតេយ្យ ហាក់ដូចជាកំពុងកើនឡើង នៅពេលដែលលោក បៃដិន ឆ្ពោះទៅរកការទទួលការតែងតាំងជាផ្លូវការពីគណបក្សរបស់លោក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm