
ស្របពេលស្ថានភាពប្រែប្រួលចេះតែរីកធំឡើង នៅក្នុងប្រទេសយ៉េម៉ែន ដែលខ្ទេចខ្ទាំសង្គ្រាម រដ្ឋាភិបាលរបស់ប្រទេសនេះ បានប្រកាសជាផ្លូវការកាលពីថ្ងៃសៅរ៍ពីការលិចនាវាដឹកទំនិញ១គ្រឿង ដែលវាយប្រហារដោយកងកម្លាំងហ៊ូធី ក្នុងសមុទ្រក្រហម ដោយរុញមានការព្រួយបារម្ភកាន់តែខ្លាំងៗឡើងពីមហន្ដរាយបរិស្ថានដែលនឹងកើតមានឡើងដល់ក្នុងពេលឆាប់ៗនេះ។
នាវាឈ្មោះMV Rubymar(អឹមវី រូប៊ីម៉ា)ដោតទង់ជាតិប្រទេសបេលីស ជានាវាពាណិជ្ជកម្មដែលជាកម្មសិទ្ធរបស់ប្រទេសអង់គ្លេស បានលិចក្នុងសមុទ្រក្រហម បន្ទាប់ពីបានទទួលរងការវាយប្រហារដោយមីស៊ីលបាលីស្ទីកប្រឆាំងនាវារបស់ក្រុមហ៊ូធីនៅជិតកំពង់ផែម៉ូកា (Mocha) កាលពីថ្ងៃទី១៨កុម្ភ: ដោយរុញឲ្យមានការព្រួយបារម្ភខ្លាំងលើការលេចធ្លាយនៃសម្ភារ:ដែលមានគ្រោះថ្នាក់ចូលទៅក្នុងដែនទឹកយ៉េម៉ែនហើយនិងសមុទ្រក្រហមនោះ។
នាយករដ្ឋមន្រ្ដីយ៉េម៉ែន លោកអាសមេត អាវ៉ាត ប៊ីន មូបារ៉ាក កាលពីថ្ងៃសៅរ៍ បានថ្កោលទោសការពន្លិចនាវា ដែលមានផ្ទុកជីកសិកម្មមានសារធាតុ ផូស្វាតអាម៉ូញ៉ាក់ ស៊ុលហ្វួរ និងសារធាតុគ្រោះថ្នាក់ផ្សេងទៀតទម្ងន់ប្រមាណជា ២១,០០០តោន ខណ:ដែលគ្រោះមហន្ដរាយបរិស្ថានដែលមិនធ្លាប់មានសម្រាប់តំបន់នេះ បានធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរទៅៗសម្រាប់ទាំងប្រទេសយ៉េម៉ែន និងទាំងសម្រាប់ប្រជាជនរបស់ខ្លួនទៀតផង។
លោកវ៉ាដាស អាល់ម៉ាហាជី ប្រធាននាយកដ្ឋានជលផលខេត្ដតៃបាននិយាយថា ការលេចធ្លាយសារធាតុកខ្វក់ វានឹងធ្វើអោយបណ្ដារប្រទេសក្នុងតំបន់ទទួលរងគ្រោះផងដែរ។
ប្រជានេសាទរាប់ពាន់នាក់ក្នុងខេត្ដហូដេដាពឹងផ្អែកលើសមុទ្រក្រហមសម្រាប់ជីវភាពរបស់ពួកគេ ឥឡូវនេះ បានជួបនូវភាពគ្មានការងារធ្វើដោយខ្លួនឯង ដោយសារតែការលិចនាវាថ្មីៗនេះ។ ជាមួយនឹងគ្រួសារជាច្រើន និងកូនៗក្នុងបន្ទុក ហើយអនាគតរបស់ពួកគេគឺមិនទាន់ច្បាស់លាស់នៅឡើយ៕