
ក្រុមអាជ្ញាធរ បាននិយាយ កាលពីថ្ងៃអាទិត្យថា សមត្ថកិច្ចឥណ្ឌា បានឃាត់ខ្លួនបុរស៣នាក់ និងកំពុងស្វែងរកមនុស្ស៤នាក់ទៀត ដែលចោទប្រកាន់ពីបទវាយប្រហារអ្នកទេសចរពីរនាក់ និងបានរំលោភបូកលើស្រី្ដម្នាក់។
អគ្គស្នងការនគរបាលក្នុងក្រុងឌុមកា (Dumka) ភាគខាងកើតប្រទេសឥណ្ឌា លោក ភីតាមប៊ើ ស៊ីង ឃើវ៉ា (Pitamber Singh Kherwar) បាននិយាយថា នគរបាលបានប្រទះឃើញប្ដីប្រពន្ធ១គូរ ដែលជាពលរដ្ឋអេស្ប៉ាញ នៅម៉ោងប្រមាណ១១យប់ ត្រូវនឹងម៉ោងក្នុងស្រុកកាលពីថ្ងៃសុក្រ នៅតាមចិញ្ចើមផ្លូវមួយដែលមើលើទៅដូចជា ពួកគេឈឺចាប់ដោយសារវាយដំ។
លោកមិនបានផ្ដល់ព័ត៌មានលម្អិតពីបទឧក្រិដ្ឋ ឬ ផ្តល់អត្ដសញ្ញាសម្គាល់ជនរងគ្រោះទេ ដោយបានបន្ថែមថា អ្នកទាំងពីរនាក់នោះ បានប្រាប់អាជ្ញាធរថា ពួកគេពិតជារងការធ្វើបាបនៅក្នុងហេតុការមួយដែលមានការពាក់ព័ន្ធនឹងបុរស៧នាក់។
ក្រសួងកាបរទេសអេស្ប៉ាញ បាននិយាយថា ខ្លួនបានបញ្ជូនបុគ្គលិកទៅកាន់តំបន់នោះ និងបានទាក់ទងជាមួយអាជ្ញាធរ ខណៈសមភាគីប្រេស៊ីល និយាយថា ខ្លួនបានស្វះស្វែងរកការទាក់ទងជាមួយស្រ្ដីរងគ្រោះដែលជាជនជាតិអេស្ប៉ាញដើមកំណើតប្រេស៊ីល តាមរយៈស្ថានទូត ក្នុងក្រុងញូវដេលី ហើយនិងអាចផ្ដល់ជំនួយតាមស្នើសុំបាន៕