
រដ្ឋមន្រ្ដីការពារជាតិ បាននិយាយថា ប្រទេសក្រិក ជាទីតាំងនៃទីស្នាក់ការកណ្តាលនៃប្រតិបត្ដិការសហភាពអឺរ៉ុប ដើម្បីការពារពីការវាយប្រហារដោយក្រុមហ៊ូធី ក្នុងសមុទ្រក្រហម រំពឹងថា នឹងអាចបំពេញមុខនាទីសំខាន់ថែមទៀត នៅក្នុងការធានាសន្ដិសុខរបស់ប្លុក២៧ប្រទេសមូយនេះ។
លោកនីកូស ឌែនឌីយ៉ាស (Nikos DenDias) បានប្រាប់អ្នកសារព័ត៌មានរ៉យទ័រថា យើងអាចការពារខ្លួនយើងបាន ដោយបន្ថែមថា សហភាពអឺរ៉ុប អាចអាចសម្រេចបានគោលដៅនោះ ក្នុងកិច្ចសហប្រតិបត្ដិការជាមួយអង្គការណាតូ និងសម្ព័នមិត្ដផ្សេងទៀង។
បេសកកម្មសមុទ្រក្រហមរបស់សហភាពអឺរ៉ុបដែលហៅឈ្មោះថា អាសស្ប៉ៃ (Aspides) ជាភាសារក្រិក
មាន ន័យថា ខែលការពារ បានចាប់ផ្ដើមកាលពីខែមុន ដើម្បីការពារនាវានានាពីការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធហ៊ូធីដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ ដើម្បីគាំទ្រសកកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ក្នុងសង្រ្គាមរបស់ខ្លួនជាមួយអ៊ីស្រាអែល។
នៅឯផ្លូវឆ្លងកាត់រវាងអាស៊ី អាហ្រ្វិក និងអឺរ៉ុប ក្រទេសក្រិក បានគ្រប់គ្រងនាវាពាណិជ្ជកម្មធំជាងគេបំផុតក្នុងពិភពលោក និងបានវាយប្រហារប្រឆាំងនឹងនាវាណាដែលវាយប្រហារលើនាវារបស់ខ្លួន។កំពង់ផែធំជាងគេបំផុតរបស់ប្រទេសក្រិក គឺកំពង់ផែភីរើស (Piraeus) ដែលត្រូវគេមើលឃើញថា ពាណិជ្ជកម្មបានធ្លាក់ចុះ៤០%។
លោក បាននិយាយថា ទាំងប្រទេសក្រិក ទាំងសហភាពអឺរ៉ុប ត្រូវបានដាក់ឲ្យប្រុងជើងការ ដោយការចូលមកដល់នៃអាវុធទំនើបរបស់ក្រុមហ៊ូធី ជាមួយនឹងគ្រាប់មីនបណ្ដែតទឹក និងអាវុធប្រឆាំងនាវាមុជទឹកដែល បានប្រើប្រាស់ នៅក្នុងការវាយប្រហារនោះ៕