ផ្លូវជនបទក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងផ្តល់អត្ថប្រយោជន៍ប្រជាពលរដ្ឋនៅមូលដ្ឋាន

2024/03/05 02:50:39 am        143

កណ្ដាល ៖ ផ្លូវជនបទក្រាលបេតុងជាច្រើនខ្សែ នៅក្នុងស្រុកខ្សាច់កណ្តាល ដែលស្ថាបនាស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តល់អត្ថប្រយោជនជាច្រើន ជាពិសេសការតភ្ជាប់ទៅកាន់តំបន់ផ្សេងៗ ការសម្រួលធ្វើដំណើរប្រជាពលរដ្ឋមូលដ្ឋាន និងសាធារណ ជនទូទៅ និងការដឹកជញ្ជូនកសិផលជាដើម ។

​ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ៤ ខែ មីនា ឆ្នាំ២០២៤ នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់-ទទួលលើការងារចំនួនពីរគម្រោង ស្ថិត នៅក្នុងខេត្តកណ្តាល ក្នុងនោះសម្រាប់គម្រោងទី១៖ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ៩ ខ្សែ ប្រវែងសរុប ១ ៨០០ ម៉ែត្រ, ទទឹង ៥ ម៉ែត្រ ស្ថិតនៅភូមិតាកែវ២ ឃុំវិហារសួគ៌, ភូមិសន្លុង ឃុំសន្លុង និងភូមិ ស៊ីធរលិច ក្នុងឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ចំណែកគម្រោងទី២៖ ការងារកែលម្អផ្លូវក្រាលដីល្បាយថ្មភ្នំ ទៅជាផ្លូវក្រាលបេតុងចំនួន ១ ខ្សែ, ប្រវែង ៣ ២០០ម៉ែត្រ, ទទឹង ៦ ម៉ែត្រ, ស្ថិតនៅភូមិ តាគាត់កើត ទៅភូមិជ្រៃលាស់ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលគម្រោងទាំងពីរនេះ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។

ជុំវិញការចុះត្រួតពិនិត្យ និងវាយតម្លៃលើគម្រោងផ្លូវទាំងនោះ, ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល បានវាយតម្លៃខ្ពស់ លើគុណភាព ការងារសាងសង់ ការស្តារឡើងវិញ ជួសជុល ថែទាំ នៅលើកម្រិតផ្លូវជនបទទាំងនេះ និងបានឯកភាពទាំងស្រុង ចំពោះការខិតខំប្រឹង ប្រែងលើការងារស្ថាបនាផ្លូវទាំងនោះ សម្រេចបានសមិទ្ធផលជាផ្លែផ្កា។

ឯកឧត្តមបណ្ឌិត បន្តថា ជាក់ស្តែងផ្លូវក្រាលបេតុងទាំងអស់ខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់ ដោយបាននឹងកំពុងផ្តល់ អត្ថប្រយោជន៍ជាច្រើន សម្រាប់ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ សិស្សានុសិស្ស ជាពិសេស ការដឹកជញ្ជូនកសិកផលរបស់កសិករ នៅតាមមូលដ្ឋានទាំងនោះជាដើម, ពោលគឺការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាន ដែលស្ថិតនៅក្រុមក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងតភ្ជាប់ប្រទាក់ក្រឡាគ្នាទៅកាន់តំបន់ផ្សេងៗ ដោយគម្រោងទាំង នេះបានកើតឡើងក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នៃការតភ្ជាប់ផ្លូវពីមូលដ្ឋាន មកកាន់ទីប្រជុំជន និងទីក្រុងជាដើម៕


អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm