
អំឡុងទស្សនកិច្ចនៅទីក្រុងវីលនីញូស ប្រទេសលីទុយអានី នាយករដ្ឋមន្រ្តីប៉ូឡូញលោក Donald Tusk នៅថ្ងៃចន្ទ (ទី៤ ខែមីនា) នេះ បាននិយាយថា ប្រទេសរបស់លោក ដើម្បីប្រឹងប្រែងបំពេញតម្រូវការរបស់កសិករដែលកំពុងតវ៉ា គ្រោងនឹងស្នើសុំឲ្យសហភាពអឺរ៉ុប (EU) ដាក់ទណ្ឌកម្មលើផលិតផលកសិកម្មរបស់រុស្ស៊ី និងបេឡារុស។
មិនខុសគ្នាពីប្រទេសជាច្រើននៅអឺរ៉ុបដែរ ប៉ូឡូញត្រូវបានរួបរឹតដោយការតវ៉ា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅពេលដែលកសិករធ្វើបាតុកម្មប្រឆាំងនឹងបទប្បញ្ញត្តិបរិស្ថានរបស់ EU និងអ្វីដែលពួកគេនិយាយថា គឺជាការប្រកួតប្រជែងមិនយុត្តិធម៌ពីអ៊ុយក្រែន ចាប់តាំងពីប្លុកនេះបានលើកលែងពន្ធលើការនាំចូល ក្នុងឆ្នាំ២០២២។
កាលពីសប្តាហ៍មុន លោក Tusk បាននិយាយថា ការរំខានទីផ្សារក៏បណ្តាលមកពីផលិតផលកសិកម្មរបស់រុស្ស៊ី និងបេឡារុស្សផងដែរ ហើយមិនបានបដិសេធ ចំពោះការដាក់ចេញនូវបម្រាមនោះឡើយ។
លោក Tusk បានបញ្ជាក់បន្ថែមថា ការសម្រេចរួមរបស់ EU នឹងមានប្រសិទ្ធភាពជាងវិធានការណែនាំដោយប្រទេសនីមួយៗ ហើយនាយករដ្ឋមន្ត្រីលីទុយអានីលោកស្រី Ingrida Simonyte បាននិយាយថា ទីក្រុងវីលនីញូសនឹងគាំទ្រគំនិតផ្តួចផ្តើមនេះ៕