
យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីន បានស្រែកយំខណៈពួកគេបានរុំសាកសពអ្នកជាទីស្រលាញ់របស់ពួកគេ ក្នុងក្រុងរ៉ាម៉ាឡា នៅថ្ងៃច័ន្ទនេះ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់១១នាក់ដែរ។
លោកនីដាល់ អាល់ហ្គារីប (Nidal Al-Gharib) ដែលបានបង់ប្រពន្ធនិងសមាជិកគ្រួសារផ្សេងទៀត បាននិយាយថា លោក បានភ្ញាក់ដឹងដឹងខ្លួនឡើងដើរប្រមូលសាកសពមនុស្ស ។សាច់ញាតិម្នាក់ទៀតឈ្មោះ ហ៊ីយ៉ាំ អាល់ហ្គារីប និយាយថា នាងបានបង់សមាជិកគ្រួសារជាច្រើននាក់ នៅក្នុងការវាយប្រហានេះ។
ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយ នៅក្នុងសេក្ដីថ្លែងការណ៍មួយនៅថ្ងៃច័ន្ទនេះថា ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់៣០.៥៣៤នាក់ ត្រូវបានសម្លាប់និង៧១.៩២០នាក់ បានរងរបួសនៅក្នុងការវាយប្រហាររបស់យោធាអ៊ីស្រាអែលតាំងពីថ្ងៃទី៧តុលាមក។
យោងតាមការបូកសរុបរបស់អ៊ីស្រាអែល បានឲ្យដឹងថា អ៊ីស្រាអែល បានចាប់ផ្ដើមវាយលុកនេះ គឺដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧តុលាដែលបានសម្លាប់មនុស្សអស់១.២០០នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល និងមនុស្ស២៥៣នាក់ទៀត ត្រូវបានចាប់ជាចំណាប់ថ្នូរ៕