រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ផេននី វង្ស (Penny Wong) បានព្រមានខ្លាំងៗអំពីការកើនឡើងភាពប្រឈមនៃជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់ លុះត្រាតែតំបន់នេះ ដើរតាមការទូត និងការការពារស្របច្បាប់ថ្មី។

ការថ្លែងបែបនេះរបស់លោកស្រីកើតមាននៅថ្ងៃពិពីបើកកិច្ចប្រជុំអាស៊ានក្នុងទីក្រុង Melbourneនៅពេលលោកនាយរដ្ឋមន្ត្រី អង់តូនី អាល់បានី (Anthony Albanese) ទទួលស្វាគមន៍ក្រុមមរដឹកនាំអាស៊ី-អាគ្នេយ៍ ។

ខណៈរបៀបវារៈនៃកិច្ចប្រជុំកំពូលនឹងផ្ដោតសំខាន់លើបញ្ហាសេដ្ឋកិច្ច អូស្ត្រាលី ក៏បារម្ភផងដែរអំពីបញ្ហាសន្តិសុខ ដូចជា សកម្មភាពយោធារបស់ប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូងជាដើម ។
លោកស្រី វង្ស និយាយថាយើងបានដឹងថាជម្លោះដ៏ធំនៅក្នុងតំបន់របស់យើង នឹងបង្កគ្រោះមហន្តរាយដល់សហគមន៍ និងសេដ្ឋកិច្ច របស់យើង ខណៈមានជម្លោះដ៏ធ្ងន់ធ្ងររ៉ាំរ៉ៃ នៅក្នុបតំបន់ហ្កាហ្សា និងអ៊ុយក្រែន ។
ភាពតានតឹងបានកើតឡើងនៅក្នុងសមុទ្រចិនខាងត្បូង រវាងប្រទេសចិន និងប្រទេសផ្សេងទៀតដូចជា ប្រទេសហ្វីលីពីន និងវៀតណាម។ ប្រទេសចិន បានសាងសង់មូលដ្ឋានយោធានៅលើកោះសិប្បនិម្មិតនៅក្នុងសមុទ្រនេះ។
លោកស្រី បានព្រមានពីភាពប្រឈមកាន់តែធ្ងន់ធ្ងរនៃជម្លោះ ប៉ុន្តែពុំបានសំដៅដោយផ្ទាល់លើប្រទេសចិនទេ។
លោកស្រីបញ្ជាក់ថាយើងបានមើលឃើញការអះអាង និងសកម្មភាពដែលមិនសមស្របទៅនឹងច្បាប់អន្តរជាតិ ពិសេស អនុសញ្ញាស្ដីពីច្បាប់ដែនសមុទ្ររបស់អង្គការសហប្រជាជាតិ ដែលជាបទបញ្ជាស្របច្បាប់សម្រាប់សមុទ្រនិងមហាសមុទ្រ។យើងប្រឈមនឹងអស្ថិរភាព ការបង្កជម្លោះ និងសកម្មភពបង្ខិតបង្ខំ រួមទាំងការធ្វើនាវាចរណ៍នៅសមុទ្រនិងអាកាស ដែលគ្មានសុវត្ថិភាព៕