លោកប្រធានាធិបតីហ្វីលីពីន ហ្វើឌីណាន ម៉ាកូស ជូនៀរ (Ferdinand Marcos Jr) បាននិយាយកាលពីថ្ងៃចន្ទ ទី៤ ខែមីនា ថា ហ្វីលីពីន នឹងសហការជាមួយចិនក្នុងកិច្ចចរចាស្តីពីជម្លោះសមុទ្រចិនខាងត្បូង ប៉ុន្តែនឹងរុញបកទៅចិនវិញ នៅពេលអធិបតេយ្យភាព និងសិទ្ធិដែនសមុទ្ររបស់ខ្លួនមិនត្រូវបានអើពើទេនោះ។

ថ្លែងនៅឯវេទិកាវិទ្យាស្ថាន Lowy ក្នុងដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលី លោក Marcos បាននិយាយថា លោកបានប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងប្រទេសចិនសម្រាប់ក្រមប្រតិបត្តិ (COC) ដែលបានពន្យារពេលជាយូរមកហើយនៅសមុទ្រចិនខាងត្បូង ស្របតាមច្បាប់អន្តរជាតិ។

លោកប្រធានាធិបតីហ្វីលីពីន រូបនេះ បាននិយាយ ខណៈលោកបានបញ្ជាក់ជាថ្មីថារូបលោកនឹងមិនប្រគល់ទឹកដីហ្វីលីពីនណាមួយទៅឲ្យមហាអំណាចបរទេសនោះទេ ថា កិច្ចខិតខំប្រឹងប្រែងទាំងនេះមិនត្រូវបានអនុវត្តដោយខ្វះចន្លោះនោះទេ។ បរិយាកាសអំណោយផលជាទីដែលភាពតានតឹងត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពគឺ មានសារៈសំខាន់ចំពោះភាពជោគជ័យនៃការចរចាសម្រាប់ក្រមប្រតិបត្តិ ។

ទំនាក់ទំនងរវាងប្រទេសជិតខាងហ្វីលីពីន និងចិន បានធ្លាក់ដុនដាបខ្លាំងភ្លាមៗបន្ទាប់ពីលោក Marcos ឡើងកាន់តំណែងកាលពីឆ្នាំ ២០២២ ចំពេលដែលជម្លោះ បានផ្ទុះឡើងម្តងហើយម្តងទៀតជុំវិញការអះអាងសិទ្ធិគ្រប់គ្រងតំបន់ដែនទឹកថ្មប៉ប្រះទឹក នៅសមុទ្រចិនខាងត្បូង នៅពេលដែលទីក្រុងម៉ានីល បានបង្កើតទំនាក់ទំនងការពារជាតិកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។
លោក Marcos បាននិយាយថាសម្ព័ន្ធភាពរបស់ហ្វីលីពីនជាមួយសហរដ្ឋអាមេរិកត្រូវបានបង្កើតដោយជម្រើសរបស់យើងផ្ទាល់ ហើយយើងបន្តពង្រឹងទំនាក់ទំនងនេះដោយជម្រើសរបស់យើងផ្ទាល់ដែរ៕