ប្រធានទីភ្នាក់ងារ UNRWA ព្រមានអំពី យុទ្ធនាការរួមគ្នា ដើម្បីបញ្ចប់ប្រតិបត្តិការរបស់ខ្លួន

2024/03/05 05:28:12 pm        258

ប្រធានទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃចន្ទ អំពី «យុទ្ធនាការរួមគ្នា និងដោយចេតនា» ក្នុងគោលបំណងបញ្ចប់ប្រតិបត្តិការរបស់ខ្លួន ខណៈប្រទេសអ៊ីស្រាអែល បានចោទប្រកាន់ទីភ្នាក់ងារនេះពីបទថា បានជួលប្រតិបត្តិការយោធាជាង៤៥០នាក់ មកពីក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធផ្សេងទៀត។

លោក ហ្វីលីព ឡាហ្សារីនី(Philippe Lazzarini) មិនបានបញ្ជាក់ច្បាស់ចំពោះការចោទប្រកាន់ចុងក្រោយ ដែលបានធ្វើឡើងដោយយោធាអ៊ីស្រាអែល កាលពីថ្ងៃចន្ទនោះទេ ប៉ុន្តែលោកបានអំពាវនាវដល់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu សម្រាប់ការបញ្ជាក់ដោយបើកចំហថា ទីភ្នាក់ងារ UNRWA នឹងពុំក្លាយជាផ្នែកមួយ ក្រោយសង្គ្រាមនៅតំបន់ហ្កាហ្សា នោះទេ។

លោក Lazzarini បានប្រាប់សភាដែលមានសមាជិក ១៩៣រូប ថាទីភ្នាក់ងារ UNRWA កំពុង ដំណើរការក្នុងស្ថានភាពលំបាកខ្លាំង បន្ទាប់ពីប្រទេសចំនួន១៦ បានផ្អាកការផ្តល់មូលនិធិសរុបចំនួន ៤៥០ លានដុល្លារ នៅពេលដែលប្រទេសអ៊ីស្រាអែល កាលពីខែមករា បានចោទប្រកាន់បុគ្គលិកទីភ្នាក់ងារ UNRWA ចំនួន ១២ នាក់ ថាបានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស។ បុគ្គលិកទីភ្នាក់ងារ UNRWA ត្រូវបានបណ្តេញចេញ ហើយការស៊ើបអង្កេតផ្ទៃក្នុងឯករាជ្យរបស់អង្គការសហប្រជាជាតិ ក៏បានចាប់ផ្តើម។

ទីភ្នាក់ងារ UNRWA បានផ្តល់ការងារដល់មនុស្ស ១៣.០០០នាក់នៅតំបន់ហ្កាហ្សា ដែលដំណើរការនៅតាមសាលារៀន គ្លីនិកថែទាំសុខភាព និងសេវាសង្គមផ្សេងៗទៀត ព្រមទាំងការចែកចាយជំនួយមនុស្សធម៌។ អង្គការសហប្រជាជាតិ បាននិយាយថាបច្ចុប្បន្នមនុស្សប្រហែល ៣.០០០នាក់ នៅតែធ្វើការដើម្បីផ្តល់ជំនួយនៅក្នុងតំបន់ហ្កាហ្សា ជាកន្លែងដែលមនុស្ស ៥៧៦.០០០នាក់ មួយភាគបួននៃចំនួនប្រជាជន បានឈានចេញមួយជំហានពីគ្រោះទុរ្ភិក្ស។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        191
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        178
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm