ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រជុំទ្វេភាគីផ្តោតលើស្ថាន ភាព និងវឌ្ឍនភាព​នៃការបំផ្លាញគ្រាប់មីនក្នុងស្តុក របស់ប្រទេសក្រិក

2024/03/05 06:27:43 pm        58

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Ioannis GHIKAS តំណាង​ស្ថានបេសកកម្ម​អចិន្ត្រៃយ៍ នៃ​ប្រទេស​ក្រិក​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ដើម្បី​ពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ន និងវឌ្ឍនភាព នៃ​ការ​បំផ្លាញ​គ្រាប់​មីន​ក្នុង​ស្តុក​របស់​ប្រទេស​ក្រិក ដោយអនុលោមតាមអាណត្តិរបស់អនុសញ្ញា និងការកំណត់តំបន់សម្រាប់កិច្ចសហការ និង​ការ​គាំទ្រ​បន្ថែមទៀត។

ក្នុងកិច្ចជំនួបនេះឯកឧត្តមបណ្ឌិត លី ធុជ ក៍បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម Ioannis GHIKAS សម្រាប់ការ​តែងតាំង​ជា​អ្នក​តំណាង​អចិន្ត្រៃយ៍ថ្មី​នៃ​ប្រទេស​ក្រិក​ប្រចាំ​អង្គ​ការ​សហ​ប្រជាជាតិនៅទីក្រុងហ្សឺណែវ ព្រម ទាំងបាន​អបអរ​សាទរ​ដល់​ប្រទេស​ក្រិកដែ​ល​មាន​ដំណើរ​ការ​វិជ្ជមាន ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅតាមមាត្រា៤ នៃអនុ​សញ្ញា​ស្តីពី​ការ​បំផ្លាញ​គ្រាប់​មីន​ដែលរក្សាទុក។

សូមជម្រាបជូនថា ប្រទេសក្រិក បានប្រកាសអំពីឆន្ទៈ​នយោយបាយ​របស់​ខ្លួន​ក្នុង​ការ​បំផ្លាញ​គ្រាប់​មីន​ឱ្យ​អស់​ស្របតាមមាត្រា៤នៃអនុសញ្ញា ប៉ុន្តែការបំផ្លាញនោះត្រូវឆ្លងតាមនីតិវិធី និងត្រូវ​ការ​ពេល​វេលា​។ ប្រទេសក្រិក បានជួលក្រុមហ៊ុននៃប្រទេសក្រូអាត ដើម្បីដឹកជញ្ជូន​គ្រាប់មីន​ដែល​ស្តុក​ទុក​របស់ខ្លួនទៅប្រទេសក្រូអាត ហើយកម្ទេចចោលនៅទីនោះ។ ចាប់តាំងពីប្រទេសក្រិក បាន​ក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ក្នុងឆ្នាំ២០០៤ រហូតដល់បច្ចុប្បន្ន ប្រទេសក្រិក គ្មាន​តំបន់​ដែល​រងប៉ះពាល់ដោយគ្រាប់មីនទៀតទេ ព្រមទាំងបានបំផ្លាញ​ចោល​គ្រាប់​មីន​ក្នុង​ស្តុក​បា​ន​ចំនួន​ជាង ១,២ លានគ្រាប់ និងនៅសល់ប្រមាណជាង ៣៤៣.០០០ គ្រាប់ទៀត៕ ដោយ៖ ភារម្យ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm