នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលា ស្ដីពីកម្មវិធីបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា សម្រាប់ខេត្តសៀមរាប ក្រោមការគាំទ្ររបស់មូលនិធិអភិវឌ្ឍន៍ជំនាញ។
សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយពីកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដល់ប្រតិបត្តិករ ទេសចរណ៍ គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងភាគីពាក់ព័ន្ធ លើគម្រោងសាកល្បងក្រោមកិច្ចសហកា ជាមួយមូលនិធិអភិវឌ្ឍន៍ជំនាញ ក្លឹបទេសចរណ៍ខេត្តសៀមរាប និងអង្គការអន្តរជាតិខាងការងារ (ILO) ដើម្បីរៀបចំសំណើរគម្រោងបណ្តុះបណ្តាលជំនាញទេសចរណ៍រួមមាន បណ្តុះបណ្តាលគ្រូបង្គោល ហូកា ជំនាញការិយាល័យជួរមុខ ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និង ជំនាញចុងភៅ។ បណ្តុះបណ្តាលពង្រឹងសមត្ថភាព (Up-Skilling)៖ ជំនាញការិយាល័យជួរមុខ ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ និងជំនាញឆុងកាហ្វេ។



