ក្រសួងពាណិជ្ជកម្ម៖ ថ្ងៃអនាគតទីផ្សារពាណិជ្ជកម្មកម្ពុជាកាន់តែមានច្រើន ប៉ុន្តែបារម្ភខ្វះទំនិញ

2024/03/05 06:57:10 pm        96

ដោយសារប្រទេសកម្ពុជា បានកំពុងពង្រីកទីផ្សារជាបន្តបន្ទាប់ តាមរយៈ​កិច្ចព្រមព្រៀ​ង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយ​ភាគី​ចិន កូរ៉េ និងអេមីរ៉ាតអារ៉ាប់រួមជាដើម ដូច្នេះក្រសួង​ពាណិជ្ជកម្ម​បាន​រំពឹងថា​នៅ​ថ្ងៃ​អនាគត​ទីផ្សា​រ​ពាណិជ្ជកម្មរបស់កម្ពុជានឹងមានទំហំកាន់តែច្រើន ក៏ប៉ុន្ដែជា​កង្វល់​គឺ​បញ្ហា​ខ្វះខាត​ទំនិញ​ក្នុង​ការ​នាំចេញ។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ក្នុង​សន្និសីទ​សារ​ព័ត៌មាន អំពីសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងរយៈពេល ៦ខែ ដែល​ដឹកនាំ​ដោយ​រាជ​រដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា កាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤កន្លងទៅ បាន​មាន​ប្រសាសន៍​ថា ឥឡូវនេះកម្ពុជាមានទីផ្សារហើយជាទីផ្សារសេរីទៅទៀត។

ឯកឧត្តមបានបន្តថា ក្នុងអំឡុង​អម​ដំណើរ​បំពេញ​បេសកម្ម​ការងារ​ជា​មួយ​ថ្នាក់​ដឹកនាំ​ទៅកា​ន់​ប្រទេស​ចិន កាលពីខែតុលា ឆ្នាំ២០២៣កន្លងទៅ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម បានចុះហត្ថលេខាអនុស្សារណៈជាមួយក្រុមហ៊ុនចិនធំមួយ ដើម្បីបង្កើតសួនឧស្សាហកម្ម ដែលមានលក្ខណៈខុសពីតំបន់សេដ្ឋកិច្ចពិសេស ពីព្រោះតំបន់សួនឧស្សាហកម្មនេះ គឺ​ផ្តោត​ទៅ​លើ​ឧស្សាហកម្មដែលតម្លៃបន្ថែមខ្ពស់ អញ្ចឹងហើយ​បាន​ជា​រដ្ឋាភិបាល​បារម្ភ​ខ្លាច​អត់​មាន​ទំនិញ​លក់​ឲ្យ​គេ ដែលរដ្ឋតែងតែអំពាវនាវដល់ធុរជន ផលិតករ ឲ្យធ្វើយ៉ាង​ដូច​ម្តេច​ខិតខំ​ផលិត​ទំនិញ​មាន​គុណភាព ឆ្លើយតបតម្រូវការទីផ្សារឲ្យមាននិរន្តភាពក្នុងការផ្គត់ផ្គង់ និងមាន​និរន្តភាព​គុណភាព​។

ឯកឧត្តម ប៉ែនសុវិជាតិ បានបញ្ជាក់​បន្ថែម​អំពី​កិច្ច​ប្រជុំ​អនុ​គណៈកម្មការ​សេដ្ឋកិច្ច​ក្នុង​តំបន់​អភិវឌ្ឍន៍​ត្រី​កោណក​ម្ពុជា ឡាវ និងវៀតណាម (CLV-DTA) លើកទី១២ ដែលបាន​ចាប់​ផ្តើម​នៅ​ប្រទេស​ឡាវ កាលពីចុងខែកុម្ភៈកន្លងទៅនេះ អង្គប្រជុំក៏បាន​ផ្តោត​លើ​ការ​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​លទ្ធផល​ការងារដែលសម្រេចបានក្នុងពេលកន្លងមក ជាពិសេសកា​រ​រៀបចំ​តាក់​តែង​ផែន​ការ​សកម្ម​ភាព​តភ្ជាប់​សេដ្ឋកិច្ចរវាងប្រទេសទាំង៣ដល់ឆ្នាំ២០៣០ខាងមុខ។

 យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គិតក្នុងរយៈពេល១ខែដំបូង ដើមឆ្នាំ២០២៤​នេះ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាដៃគូសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជាង ៤ពាន់​លាន​ដុល្លារ កើនឡើងជិត ១៧% ប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៣៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm