ចិនបង្កើនការចំណាយវិស័យការពារជាតិ ខណៈឈប់ប្រើពាក្យ «បង្រួបបង្រួមដោយសន្តិវិធី» លើកោះតៃវ៉ាន់

2024/03/05 07:27:17 pm        124

ប្រទេសចិន នឹងបង្កើនការចំណាយលើវិស័យការពារជាតិចំនួន ៧,២ ភាគរយនៅឆ្នាំនេះ ដែលជាអត្រាដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែខ្ពស់ជាងការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់រដ្ឋាភិបាល នេះបើយោងតាមរបាយការណ៍ការងារផ្លូវការដែលត្រូវបានពិនិត្យដោយសារព័ត៌មានរ៉យទ័រ នៅថ្ងៃអង្គារ (០៥ មីនា) នេះ។

គម្រោងថវិកានេះបានបង្ហាញថាចំនួន ១,៦៧ សែនកោដិ៍យ័ន (២៣០,៦០ ពាន់លានដុល្លារ) ត្រូវបានបែងចែកទៅជាការចំណាយយោធា។

ថវិកាការពារជាតិចិនត្រូវបានឃ្លាំមើលយ៉ាងដិតដល់ពីបណ្ដាប្រទេសជិតខាង និងសហរដ្ឋអាមេរិក ដែលប្រយ័ត្នប្រយែងចំពោះចេតនាយុទ្ធសាស្ត្ររបស់ទីក្រុងប៉េកាំង និងការអភិវឌ្ឍកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ខណៈភាពតានតឹងបានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះលើកោះតៃវ៉ាន់។

នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយ ចិនបាននិយាយថា ខ្លួននឹងប្រឆាំងដាច់ខាតចំពោះសកម្មភាពផ្ដាច់ខ្លួនដែលមានគោលបំណងរក «ឯករាជ្យភាពកោះតៃវ៉ាន់» និងការជ្រៀតជ្រែកពីខាងក្រៅ។ របាយការណ៍ការងារនេះបន្ថែមថា ប្រទេសចិននឹង «ជំរុញយ៉ាងខ្លាំងក្លានូវបុព្វហេតុនៃការបង្រួបបង្រួមចិនឡើងវិញ» ដោយឈប់ប្រើប្រយោគ «បង្រួបបង្រួមកោះតៃវ៉ាន់ដោយសន្តិវិធី» ដូចក្នុងរបាយការណ៍មុនៗ។

ការកើនឡើងនៃការចំណាយលើវិស័យការពារជាតិក្នុងឆ្នាំនេះគឺជាកំណើនតួលេខមួយខ្ទង់ជាប់ៗគ្នាលើកទីប្រាំបួន។ ដូចឆ្នាំមុនៗដែរ មិនមានការវិភាគនៃការចំណាយត្រូវបានផ្តល់ឱ្យទេ ដោយចិនគ្រាន់តែបង្ហាញតួលេខសរុប និងអត្រាកំណើនថវិកាប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        148
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        138
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm