អាមេរិក៖ ក្រុមអាជ្ញាធរដែលកំពុងស្វែងរកជនរងគ្រោះ ពីការដួលរលំដ៏សោកនាដកម្មនៅក្នុងរដ្ឋ Florida បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេសង្ឃឹមថានឹងបញ្ចប់ការងារយ៉ាងយកចិត្តទុកដាក់របស់ពួកគេ នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ ស្របពេលក្រុមឆ្លើយតបដំបូងមកពីអ៊ីស្រាអែលបានចាកចេញពីកន្លែងកើតហេតុ។

អភិបាលក្រុង លោកស្រី Daniella Levine Cava បាននិយាយថា ចំនួនអ្នកស្លាប់ ៩០នាក់ឥឡូវត្រូវបានបញ្ជាក់នៅក្នុងការបាក់រលំអគារ Champlain Towers South កម្ពស់ ១២ជាន់កាលពីខែមុនបានកើនឡើងពី ៨៦នាក់មួយថ្ងៃមុន។ ក្នុងនោះមានសាកសពចំនួន ៧១នាក់ត្រូវបានគេស្គាល់អត្តសញ្ញាណ ហើយគ្រួសាររបស់ពួកគេត្រូវបានគេជូនដំណឹង។ មនុស្សប្រហែល ៣១នាក់នៅតែបន្តចុះបញ្ជីជាអ្នកបាត់ខ្លួន។ ស្នងការនគរបាលតំបន់មៃអាមីនិយាយថា កុមារចំនួន ៣នាក់ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេកំណត់អត្តសញ្ញាណទាំងនោះ។
លោកស្រីបាននិយាយថា ក្រុមអ្នកសង្គ្រោះនៅតែបន្តស្វែងរកក្នុងគំនរថ្ម តាមស្រទាប់ជាន់នីមួយៗដើម្បីស្វែងរកសាកសព។ ការស្វែងរកទាំងគ្មានសង្ឃឹមថានឹងរកឃើញអ្នកនៅមានជីវិត បានជីកកាយគំនរកម្ទេចបេតុង និងកម្ទេចកំទីផ្សេងៗជាង ៦លាន ៤សែនគីឡូក្រាម៕
អត្ថបទ៖ សុខមាន