នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ថាស់ ( Donald Tusk) កាលពីថ្ងៃចន្ទ បានរិះគន់យ៉ាងខ្លាំងទៅលើរដ្ឋមន្ត្រីការបរទេសហុងគ្រី និងស្លូវ៉ាគី ដែលបានជួបជាមួយសមភាគីរុស្ស៊ីរបស់ពួកគេ ក្នុងអំឡុងវេទិកាថ្នាក់តំបន់ ក្នុងប្រទេសទួរគី។
លោកថាស់ បាននិយាយថា ការជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) នៅថ្ងៃតែមួយ ដែលមេដឹកនាំប្រឆាំងរុស្ស៊ី លោកអាឡិចសេ ណាវ៉ាល់នី (Alexei Navalny) ត្រូវបានបញ្ចុះនៅទីក្រុងមូស្គូ គឺ«មិនមែនគ្រាន់តែជាការបង្ហាញពីបទពិសោធល្អ ឬអាក្រក់នោះទេ»។

លោក បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា៖«បញ្ហានៃការរៀបចំពិធីជប់លៀងនៅថ្ងៃបុណ្យសពរបស់ លោកអាឡិចសេ ណាវ៉ាល់នី... គ្រាន់តែជាសញ្ញាមួយផ្សេងទៀតនៃរដ្ឋាភិបាលហុងគ្រី ដែលយើងពិបាកទទួលយកដោយហេតុផលសីលធម៌ និងនយោបាយ»។
រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto និងរដ្ឋមន្ត្រីការបរទេសស្លូវ៉ាគី លោក Juraj Blanár បានជួបជាមួយលោកឡាវរ៉ូវ កាលពីថ្ងៃសុក្រ ក្នុងអំឡុងកិច្ចប្រជុំវេទិកាការទូតនៅទីក្រុងអានតាល់យ៉ា (Antalya)។ លោក Szijjarto បានបង្ហោះព័ត៌មានលម្អិតអំពីអាហារពេលល្ងាចរបស់ពួកគេ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន។
លោកថាស់ បាននិយាយថា៖«ដៃគូទាំងអស់នៅក្នុងទីក្រុងប្រាទីស្លាវ៉ា (Bratislava) និងប៊ុយដាប៉ែស (Budapest) បង្ហាញជាថ្មីម្តងទៀតថា គំនិតរបស់យើងលើបញ្ហាមួយចំនួន គឺខុសគ្នាពេក» ហើយ ប្រាកដណាស់អំពីអាកប្បកិរិយាចំពោះរុស្ស៊ី និងការវាយប្រហារលើអ៊ុយក្រែន។
នាយករដ្ឋមន្ត្រីលីទុយអានី លោកស្រី Ingrida Simonyte ដែលបានជួបជាមួយលោកTusk បានហៅការជួបជាមួយលោកឡាវរ៉ូវថា«ជាជម្រើសគួរឲ្យសោកស្តាយ»។