បណ្ដុំអង្គការសង្គមស៊ីវិល៖ លទ្ធផលផ្លូវការការបោះឆ្នោតព្រឹទ្ធសភា ឆ្លុះបញ្ចាំងពីឆន្ទៈ​របស់ប្រជាជនទូទាំងប្រទេស

2024/03/05 08:21:23 pm        408

អង្គការសមាគមនៃបណ្តុំអង្គការសង្គមស៊ីវិល នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ បាន​ថ្លែងការណ៍​គាំទ្រ​លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែល​ប្រកាស​ដោយ គ.ជ.ប នាព្រឹកមិញនេះ។

អង្គការសមាគមនៃបណ្តុំអង្គការសង្គមស៊ីវិល បានមើលឃើញថាការបោះឆ្នោតជ្រើសតាំង សមាជិក​​ព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រព្រឹត្ត​ទៅ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងប្រកបដោយលក្ខណៈសេរីត្រឹមត្រូវ និង​យុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការ​គំរាម​កំហែង​។          

លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បាន​ប្រកាស​ជា​ផ្លូវ​ការ​ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ចំនួន ៦២អាសនៈ ដែល​មាន​ការ​ចូលរួម​ពី​គណបក្ស​ធំ​ចំនួន​ ៤ចូលរួម ប្រកួតប្រជែង ក្នុងនោះ គណបក្សប្រជាជនកម្ពុជាទទួលបាន ៥៥ អាសនៈ, គណបក្ស​ឆន្ទៈខ្មែរ ទទួលបាន ៣ អាសនៈ, គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ ពុំ​ទ​​ទួលបាន អាសនៈទេ, ចំណែកអាសនៈតែងតាំងដោយព្រះមហាក្សត្រចំនួន ២ អាសនៈ និង​បោះឆ្នោត​ជ្រើសតាំងដោយរដ្ឋសភាចំនួន២អាសនៈ។  

អង្គការសមាគមនៃបណ្តុំអង្គការសង្គមស៊ីវិលលើកឡើងថា ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា ត្រូវជ្រើសតាំងតាមរយៈការបោះឆ្នោតអសកល ដោយអង្គ​បោះឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ និងសមាជិករដ្ឋសភាក្នុងមុខតំណែង។

អង្គការសមាគមនៃបណ្តុំអង្គការសង្គមស៊ីវិល វាយតម្លៃខ្ពស់​ចំពោះ​ការ​យក​ចិត្ត​ទុកដាក់​របស់​រាជ​រដ្ឋាភិបាល គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត គ្រប់បណ្តាអង្គការ សមាគម មិនមែន​រដ្ឋាភិបាល​ អ្នកសង្កេតការជាតិ និងអន្តរជាតិ ដែលបានប្រកាន់យ៉ាងខ្ជាប់ខ្ជូននូវជំហរ ឯករាជ្យ អព្យាក្រឹត្យ តម្លាភាព និងយុត្តិធម៌ ធ្វើឱ្យដំណើរ​ការ​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​ នីតិកាល​ទី៥ ប្រព្រឹត្តិយ៉ាងរលូនស្របតាម រដ្ឋធម្មនុញ្ញ នីតិវិធី និងក្រមសីលធម៌។

អង្គការសមាគមនៃបណ្តុំអង្គការសង្គមស៊ីវិល គាំទ្រទាំងស្រុងនូវលទ្ធផល​នៃការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាលទី៥ ពិតជាបានឆ្លុះបញ្ចាំងនូវឆន្ទៈដ៏ថ្លៃថ្លា និងមោះមុត​របស់​ប្រជាជន​កម្ពុជា​ទូទាំងប្រទេសដែលមានក្រុមប្រឹក្សាឃុំ-សង្កាត់ និងសមាជិករដ្ឋសភា នីតិកាលទី៧ ជាតំណាង ដើម្បីពង្រឹងសាមគ្គីភាព ឯកភាពជាតិ ថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់​ធ្នាប់សាធារណៈ ការពារឯករាជ្យ អធិបតេយ្យភាព និងបូរណៈភាពទឹកដី រក្សាឱ្យបាន​នូវ​របប​រាជា​និយមអាស្រ័យរដ្ឋធម្មនុញ្ញ លើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ពិសេសបន្ត​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេសជាតិឱ្យកាន់តែរីកចម្រើន ប្រជាជនមានជីវភាពធូរធា រស់នៅយ៉ា​ង​សម្បូរ​សប្បាយ និងសេចក្តីសុខដុមរមនាតទៅមុខទៀត៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm